ព្រះត្រៃបិដក ភាគ ៥៤

​ព្រោះហេតុនោះ​ ​បាន​ជា​យើងខ្ញុំ​មាន​សេចក្តី​ត្រេកអរ​ ​មាន​សភាព​រីករាយ​ក្រៃពេក​។​ ​ពោធិសត្វ​នោះ​ ​ប្រសើរ​ជាង​សព្វ​សត្វ​ ​(​ទេវតា​ ​និង​មនុស្ស​)​ ​ជា​អគ្គបុគ្គល​ ​ជា​នរៈ​អង់អាច​ ​ឧត្តម​ជាង​ពួក​សត្វ​ទាំងអស់​ ​អាច​ញុំាង​ចក្រ​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​ព្រៃ​ឥសិបតន​មិគទាយវ័ន​ ​ដូច​សត្វ​សីហៈ​ ​ជា​សត្វ​មាន​កំឡាំង​ ​គ្រប​សង្កត់​នូវ​ពួក​ម្រឹគ​ ​បន្លឺ​សីហនាទ​ដែរ​។​ ​អសិ​ត​ឥសី​នោះ​ ​លុះ​ឮ​សំឡេង​នោះ​ហើយ​ ​ទើប​ចុះ​មក​ដោយ​រួសរាន់​ ​ចូល​សំដៅ​ទៅកាន់​ព្រះដំណាក់​របស់​ព្រះបាទ​សុទ្ធោទនៈ​ ​ក្នុង​កាលណោះ​ ​លុះ​អង្គុយ​នៅក្នុង​ព្រះដំណាក់​ហើយ​ ​ក៏​សួរ​ពួក​សក្យៈ​ដូច្នេះ​ថា​ ​ព្រះរាជ​កុមារ​នៅឯណា​ ​អាត្មាភាព​ ​ត្រូវការ​ចង់​ឃើញ​។​ ​គ្រានោះ​ ​ពួក​សក្យៈ​បង្ហាញ​ព្រះរាជ​កុមារ​ ​ជា​រាជឱរស​ ​មាន​សម្បុរ​រុងរឿង​ដូច​មាស​ ​ត្រង់​មុខ​បាវ​ដែល​ជាងមាស​អ្នក​ឈ្លាសវៃ​ ​ឲ្យ​ដី​ហើយ​ថ្មី​ ​ៗ​ ​មាន​សម្បុរស​ ​ដ៏​រុងរឿង​ដោយ​សិរី​ ​មាន​សម្បុរ​មិន​ឱនថយ​ ​ដល់​អសិ​ត​ឥសី​។​ ​អសិ​ត​ឥសី​ ​លុះ​ឃើញ​ព្រះរាជ​កុមារ​មាន​សម្បុរ​រុងរឿង​ដូច​អណ្តាត​ភ្លើង​ ​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636865600224177798
ទៅកាន់ទំព័រ៖