ព្រះត្រៃបិដក ភាគ ៥៤

​ដូច​ព្រះចន្ទ្រ​ដ៏​រុងរឿង​ក្នុង​កណ្តាល​ហ្វូង​ផ្កាយ​ ​ឋិតនៅ​ឰដ៏​អាកាស​ ​បរិសុទ្ធ​ដូច​ព្រះអាទិត្យ​ ​ផុត​អំពី​ពពក​ ​រុងរឿង​ក្នុង​សរទរដូវ​ ​មាន​សេចក្តី​រីករាយ​ ​បាន​នូវ​បីតិ​ធំ​ទូលាយ​។​ ​ពួក​ទេវតា​បាំង​ឆ័ត្រ​ស​ ​មាន​ឆ្អឹង​ច្រើន​ ​មាន​មណ្ឌល​មួយ​ពាន់​ ​(​សំរេច​អំពី​មាសឆ្អិន​)​ ​នា​កណ្តាល​អាកាស​ ​ចាមរ​ទាំងឡាយ​ ​មាន​ដង​ជា​វិការៈ​នៃ​មាស​ ​សំយុង​ចុះ​ ​ពួក​ទេវតា​អ្នក​កាន់​ចាមរ​ ​និង​ឆ័ត្រ​ក៏​មិន​បា្រ​កដ​ឡើយ​។​ ​ជដិល​ជា​ឥសី​ឈ្មោះ​ក​ណ្ហ​សិរី​ ​លុះ​ឃើញ​ព្រះរាជ​កុមារ​មាន​រស្មី​រុងរឿង​ដូច​ដុំ​មាស​លើ​កម្រាល​សំពត់​បណ្ឌុ​កម្ពល​ ​ដែល​ពួក​ទេវតា​បាំង​ស្វេត​ឆ័ត្រ​លើ​ព្រះ​សិរ្ស​ហើយ​ ​ក៏​មានចិត្ត​អណ្តែត​ខ្ពស់​ឡើង​ ​មានចិត្ត​រីករាយ​ ​ហើយ​ទទួលយក​ ​(​ព្រះរាជ​កុមារ​នោះ​)​។​ ​តាបស​នោះ​ ​ជា​អ្នក​ត្រិះរិះ​ ​រំពឹង​នូវ​កាល​ជា​អនាគត​ ​ជា​អ្នកចេះ​ចប់​នូវ​មន្ត​សម្រាប់​ស្គាល់​នូវ​លក្ខណៈ​ ​លុះ​ទទួល​ព្រះរាជ​កុមារ​ដ៏​ប្រសើរ​ ​របស់​ពួក​សក្យៈ​ហើយ​ ​មានចិត្ត​រីករាយ​ ​បញ្ចេញ​សំណើច​ថា​ ​ព្រះរាជ​កុមារ​នេះ​ ​ប្រសើរ​ឧត្តម​ជាង​ពួក​សត្វ​មាន​ជើង​ពីរ​ ​គឺ​ទេវតា​ ​និង​មនុស្ស​។​ ​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636865600383676921
ទៅកាន់ទំព័រ៖