ព្រះត្រៃបិដក ភាគ ៥៤

 ​បុគ្គល​កាល​ប្រាថ្នា​នូវ​ការ​អស់​តណ្ហា​ ​ជា​អ្នក​មិន​ប្រហែស​ ​មិន​ឆ្កួត​ ​មិន​គ​ ​ជា​អ្នកមាន​ការចេះដឹង​ ​មានស្មារតី​ ​មានធម៌​ពិចារណា​ហើយ​ ​ជា​បុគ្គល​ទៀង​ ​មាន​សេចក្តី​ព្យាយាម​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 បុគ្គល​មិន​តក់ស្លុត​ ​(​ក្នុង​លក្ខណៈ​ ​មាន​មិន​ទៀង​ជាដើម​)​ ​ដូច​សីហៈ​ ​មិន​តក់ស្លុត​នឹង​សំឡេង​ទាំងឡាយ​ ​មិនបាន​ជាប់ជំពាក់​ ​(​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ខន្ធ​ជាដើម​)​ ​ដូច​ខ្យល់​ ​មិន​ជាប់នឹង​សំណាញ់​ ​មិន​ជាប់​ ​(​ដោយ​តណ្ហា​ ​និង​លោភៈ​)​ ​ដូច​ឈូក​មិន​ទទឹក​ដោយ​ទឹក​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 បុគ្គល​គប្បី​អាស្រ័យ​នូវ​សេនាសនៈ​ដ៏​ស្ងាត់​ ​ដូចជា​សីហៈ​ ​ជា​សេ្តច​សត្វ​ ​មាន​កំលាំង​ចង្កូម​ ​ត្រាច់​គ្រប​សង្កត់​ ​កំហែង​នូវ​ពួក​ម្រឹគ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636865486671742970
ទៅកាន់ទំព័រ៖