ព្រះត្រៃបិដក ភាគ ៥៤

​ព្រោះហេតុនោះ​ ​បាន​ជា​អាត្មា​ស្តាយក្រោយ​ ​ព្រួយចិត្ត​កើតទុក្ខ​។​ ​តាបស​អ្នកមាន​ព្រហ្មចរិយ​ធម៌​នោះ​ ​ញុំាង​បីតិ​ដ៏​ធំ​ទូលាយ​ ​ឲ្យ​កើតឡើង​ដល់​ពួក​សក្យៈ​ ​ហើយក៏​ចៀសចេញ​ ​អំពី​បរមរាជវាំង​ទៅ​ ​តាបស​នោះ​ ​មាន​សេចក្តី​អនុគ្រោះ​ចំពោះ​ក្មួយ​របស់​ខ្លួន​ ​ក៏​បបួល​ឲ្យ​កាន់​យក​ធម៌​របស់​មហាបុរស​ ​អ្នកមាន​ព្យាយាម​ ​មិន​មាន​អ្នកណា​ស្មើ​ ​ថាបើ​អ្នក​បានឮ​សំឡេង​ថា​ ​ពុទ្ធោ​ ​អំពីសំណាក់​បុគ្គល​ដទៃ​ហើយ​ ​(​ត្រូវ​ដឹង​ថា​)​ ​មហាបុរស​ ​ដល់​នូវ​ការ​ត្រាស់​ដឹង​ហើយ​ ​បើកផ្លូវ​ទៅកាន់​ព្រះនិព្វាន​ហើយ​ ​អ្នក​គប្បី​ចូល​ទៅ​សាកសួរ​លទ្ធិ​ ​ក្នុង​សំណាក់​នៃ​មហាបុរស​នោះ​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​នោះ​ចុះ​។​ ​នាឡ​ក​កុមារ​នោះ​ ​ជា​បុគ្គល​មានបុណ្យ​សន្សំទុក​ហើយ​ ​ដែល​ឥសី​នោះ​ ​មានចិត្ត​ប្រកបដោយ​ប្រយោជន៍​ ​មិន​ញាប់ញ័រ​ ​ឃើញថា​ ​ព្រះនិព្វាន​បរិសុទ្ធ​ក្រៃលែង​ ​ក្នុង​អនាគត​ ​ប្រៀនប្រដៅ​ហើយ​ ​ក៏​នៅ​រង់ចាំ​ព្រះ​ជិនស្រី​ ​រក្សា​សោ​តិ​ន្ទ្រិយ​ ​បួស​ដោយ​ភេទ​នៃ​ខ្លួន​ជា​តាបស​។​ ​នាឡ​ក​តាបស​ ​លុះ​ឮ​សំឡេង​គឹកកង​ ​(​ដែល​ទេវតា​ទាំងឡាយ​ ​ធ្វើ​ហើយ​)​ ​ក្នុង​កាលដែល​ព្រះ​ជិនស្រី​ ​ញុំាង​ចក្រ​ដ៏​ប្រសើរ​ ​ឲ្យ​ប្រព្រឹត្តទៅ​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636865600766988845
ទៅកាន់ទំព័រ៖