ព្រះត្រៃបិដក ភាគ ៥៤
ក៏ទៅ (កាន់ទីនោះ) លុះទៅដល់ហើយ ឃើញព្រះមានព្រះភាគ ដូចឥសី ក៏មានចិត្តជ្រះថ្លា បានសាកសួរនូវមោនេយ្យវត្ត គឺមគ្គញាណដ៏ប្រសើរ នឹងព្រះពុទ្ធជាមុនីវិសេស តាមពាក្យប្រៀនប្រដៅរបស់អសិតឥសីទូន្មានហើយ។
ចប់ វត្ថុកថា។
[៧៦] នាឡកតាបស សួរថា បពិត្រព្រះគោតម នេះជាពាក្យពិតរបស់អសិតតាបស ដែលខ្ញុំព្រះអង្គដឹងហើយ ព្រោះហេតុនោះ ខ្ញុំព្រះអង្គសូមសួរព្រះអង្គ អ្នកដល់ត្រើយនៃធម៌ទាំងពួង កាលបើខ្ញុំព្រះអង្គសួរហើយ សូមព្រះអង្គសំដែងបា្រប់នូវមោនេយ្យប្បដិបទា ជាវត្តដ៏ឧត្តមរបស់អ្នកបា្រជ្ញ (ដើម្បីជាវត្ត) របស់អ្នកបួសស្វែងរកភិក្ខាចារ (ដល់ខ្ញុំព្រះអង្គ)។
(ព្រះមានព្រះភាគ) ទ្រង់ត្រាស់ថា តថាគតនឹងបញ្ញត្តមោនេយ្យប្បដិបទា ដែលជាវត្តធ្វើបានដោយកម្រ អត់ធន់បានដោយកម្រដល់អ្នក បើដូច្នោះ តថាគតនឹងសំដែងមោនេយ្យប្បដិបទានោះដល់អ្នក ត្រូវអ្នកផ្គងព្យាយាមឲ្យមាំមួនចុះ។
ID: 636865601050025034
ទៅកាន់ទំព័រ៖