ព្រះត្រៃបិដក ភាគ ៥៤

​បុគ្គល​ត្រូវ​ធ្វើខ្លួន​ឲ្យ​មាន​ភាព​ស្មើ​ ​ចំពោះ​បុគ្គល​អ្នក​ជេរ​ ​និង​អ្នក​ថ្វាយបង្គំ​ ​ក្នុង​ស្រុក​ ​បុគ្គល​ ​(​បើ​គេ​ជេរ​)​ ​ត្រូវ​រក្សា​សេចក្តី​ប្រទូស្ត​ក្នុងចិត្ត​ ​(​បើ​គេ​ថ្វាយបង្គំ​)​ ​ត្រូវ​ស្ងប់​ ​កុំ​ប៉ោង​តាម​អារម្មណ៍​។​ ​អារម្មណ៍​ខ្ពស់​ ​និង​ទាប​ទាំងឡាយ​ ​(​អារម្មណ៍ល្អ​ ​និង​អាក្រក់​)​ ​តែង​ផ្សាយ​ចេញ​មក​ ​(​កាន់​វង់​ចក្ខុ​ជាដើម​)​ ​ឧបមា​ដូច​អណ្តាត​ភ្លើង​ដែល​ឆេះ​ក្នុង​ព្រៃ​ ​នារី​ទាំងឡាយ​ ​តែង​ប្រលោម​នូវ​អ្ន​ក​បា្រ​ជ្ញ​ ​នារី​ទាំងឡាយ​នោះ​ ​កុំ​គប្បី​ប្រលោម​អ្នក​បាន​ឡើយ​។​ ​បុគ្គល​វៀរ​ហើយ​ចាក​មេថុនធម្ម​ ​លះ​កាម​ដែល​ល្អ​ ​និង​អាក្រក់​ទាំងឡាយ​ ​កុំ​ទោមនស្ស​ ​កុំ​ត្រេកអរ​ ​ចំពោះ​សត្វ​ដែល​តក់ស្លុត​ ​និង​សត្វ​ដែល​មាំមួន​ ​(​មិន​តក់ស្លុត​)​ ​ក្នុង​សត្វ​ទាំងឡាយ​។​ ​គប្បី​ប្រៀប​ខ្លួនឯង​ថា​ ​អាត្មាអញ​យ៉ាងណា​ ​សត្វ​ទាំងឡាយ​នុ៎ះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​សត្វ​ទាំងឡាយ​នុ៎ះ​ ​យ៉ាងណា​ ​អាត្មាអញ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ហើយ​មិន​ត្រូវ​សំឡាប់​ ​មិន​ត្រូវ​ប្រើ​គេ​ឲ្យ​សំឡាប់​ឡើយ​។​ ​បុថុជ្ជន​ ​ជាប់​ចំពាក់​ក្នុង​បច្ច័យ​ណា​ ​បុរស​អ្នកមាន​បញ្ញាចក្ខុ​ ​ត្រូវតែ​លះ​ចោល​នូវ​សេចក្តី​ប្រាថ្នា​ផង​ ​នូវ​សេចក្តី​លោភ​ផង​ ​(​ក្នុង​បច្ច័យ​នោះ​)​ ​ហើយ​ប្រតិបត្តិ​នូវ​មោនេយ្យ​ប្ប​ដិ​បទា​ ​ត្រូវតែ​ប្រឆាំង​នូវ​តណ្ហា​ ​ដែល​បំពេញ​បាន​ដោយ​កម្រ​នេះ​។​ ​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636865601227425181
ទៅកាន់ទំព័រ៖