ព្រះត្រៃបិដក ភាគ ៥៤

​បុគ្គល​គួរ​មានពោះ​ធូរ​ ​មាន​អាហារ​កំណត់​ ​មានប្រាថ្នា​តិច​ ​មិន​ល្មោភ​ ​បុគ្គល​មិន​ឃ្លាន​ដោយ​សេចក្តី​ប្រាថ្នា​សព្វ​ ​ៗ​ ​កាល​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ ​រមែង​រលត់​សេចក្តី​ក្តៅក្រហាយ​ ​ព្រោះ​កិលេស​ ​(​ដោយ​មិន​មាន​សេចក្តី​ប្រាថ្នា​)​។​ ​ភិក្ខុ​អ្នកប្រតិបត្តិ​មោនេយ្យ​ប្ប​ដិ​បទានោះ​ ​ប្រព្រឹត្ត​នូវ​បិណ្ឌបាតចារិកវត្ត​រួចហើយ​ ​គប្បី​ប្រញាប់​ចូល​ទៅកាន់​ព្រៃ​ហើយ​ ​ចូរ​ឋិតនៅ​ក្រោមម្លប់​ឈើ​ ​រួច​ចូល​ទៅកាន់​អាសនៈ​។​ ​អ្នកប្រាជ្ញ​នោះ​ ​គួរ​ខ្វល់ខ្វាយ​ក្នុង​ឈាន​ ​គួរ​ត្រេកអរ​ក្នុង​ព្រៃ​ ​គួរ​ត្រេកអរ​នឹង​ខ្លួនឯង​ ​ហើយ​គប្បី​ចំរើន​ឈាន​ ​ក្រោមម្លប់​ឈើ​។​ ​ត​អំពី​នោះ​ ​លុះ​កន្លង​រាត្រី​ទៅ​ ​គប្បី​ចូល​ទៅកាន់​ស្រុក​ ​មិន​គួរ​ត្រេកអរ​នឹង​ការ​និមន្តន៍​ផង​ ​មិន​គួរ​ទទួល​នូវ​ភោជន​ដែលគេ​នាំចេញ​អំពី​ស្រុក​ផង​។​ ​មុនី​ចូល​ទៅកាន់​ស្រុក​ ​មិន​គួរ​ត្រាច់​ទៅ​ដោយ​ការ​រួសរាន់​ ​ក្នុង​ត្រកូល​ទាំងឡាយ​ឡើយ​ ​គួរ​ជា​អ្នក​កាត់​បង់​នូវ​កថា​ ​(​ពាក្យ​ពោល​)​ ​មិន​គួរ​ពោល​ពាក្យ​ផ្សែផ្សំ​ ​ស្វែងរក​ស៊ី​ឡើយ​។​ ​មុនី​នោះ​ ​ជាតា​ទិ​បុគ្គល​ ​ដោយហេតុ​ទាំងពីរ​ប្រការ​ ​គឺ​អាត្មាអញ​បាន​នេះ​ ​ជា​ការ​ប្រពៃ​ ​អាត្មាអញ​មិនបាន​ ​ក៏​ជាការល្អ​ ​ហើយក៏​ចូល​ទៅកាន់​ត្រកូល​ ​ដូច​អ្នករក​ផ្លែឈើ​ ​ចូល​ទៅកាន់​ឈើ​។​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636865602869989130
ទៅកាន់ទំព័រ៖