ព្រះត្រៃបិដក ភាគ ៥៤

​អ្នកជា​បុគ្គល​ម្នាក់ឯង​ ​ទាំង​ត្រេកអរ​នូវ​មោនេយ្យ​ប្ប​ដិ​បទា​ ​ជា​ចំណែក​មួយ​ ​ដែល​តថាគត​សំដែង​ហើយដោយ​ពិត​។​ ​(​អ្នក​នឹង​ល្បី​ឮខ្ចរខ្ចាយ​ទៅ​ក្នុង​ទិស​ទាំង​ ​១០​ ​ក្នុង​កាល​ជា​ខាងក្រោយ​)​ ​អ្នក​ឮ​សំឡេង​ល្បី​ ​(​អំពីសំណាក់​)​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ជា​អ្នកមាន​ឈាន​ ​លះបង់​កាម​ ​គប្បី​ធ្វើ​ដោយ​ក្រៃលែង​នូវ​ហិរិ​ផង​ ​នូវ​សទ្ធា​ផង​ ​ក្នុង​កាលនោះ​ ​ទើប​ឈ្មោះថា​ជា​សាវ័ក​របស់​តថាគត​។​ ​អ្នក​ត្រូវ​ដឹង​បរិយាយ​នោះ​ ​ដោយ​សេចក្តី​ឧបមា​ ​ដោយ​ទន្លេ​ទាំងឡាយ​ ​(​ត្រូវ​ដឹង​បរិយាយ​ផ្សេងទៀត​)​ ​ចំពោះ​បឹង​ ​និង​ស្ទឹង​ទាំងឡាយ​ថា​ ​ស្ទឹងតូច​ទាំងឡាយ​ ​តែង​ធ្វើ​សំឡេង​ហូរ​ទៅ​ ​ឯ​ស្ទឹងធំ​ ​តែង​ហូរ​ទៅ​ស្ងៀម​ ​ៗ​។​ ​ទឹក​ណា​ ​ដែល​កន្លះ​ ​ទឹក​នោះ​ ​តែង​ឮសូរ​ ​ទឹក​ណា​ ​ដែល​ពេញ​ ​ទឹក​នោះ​តែង​ស្ងប់​ ​ជនពាល​មាន​ឧបមា​ដូច​ទឹក​កន្លះ​ក្អម​ ​ជន​បណ្ឌិត​ ​មាន​ឧបមា​ដូច​អន្លង់​ទឹក​ដ៏​ពេញ​។​ ​សមណៈ​ ​គឺ​ព្រះពុទ្ធ​ ​តែង​សំដែង​នូវ​ធម៌​ដែល​ប្រកបដោយ​ប្រយោជន៍​ដ៏​ច្រើន​ ​សមណៈ​នោះ​ ​ជ្រាប​ប្រាកដ​ ​ទើប​សំដែង​នូវ​ធម៌​ ​សមណៈ​នោះ​ ​ជ្រាប​ប្រាកដ​ ​ទើប​សំដែង​ដោយ​ច្រើន​។​ ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636865603278282483
ទៅកាន់ទំព័រ៖