ព្រះត្រៃបិដក ភាគ ៥៤
មួយទៀត មុនីណា ជ្រាបប្រាកដនូវធម៌ មានចិត្តសង្រួមហើយ ជ្រាបប្រាកដនូវធម៌ មិននិយាយច្រើន មុនីនោះ គួរដល់មោនេយ្យប្បដិបទា មុនីនោះ បានដល់នូវអរហត្តមគ្គញ្ញាណ។
ចប់ នាឡកសូត្រ ទី១១។
ទ្វយតានុបស្សនាសូត្រ ទី១២
[៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងបុព្វារាម មិគារមាតុប្រាសាទ ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម គង់ក្នុងទីវាល នារាត្រីពេញបូណ៌មី ក្នុងថ្ងៃឧបោសថទី ១៥ នោះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ឈ្មៀងមើលនូវភិក្ខុសង្ឃ ដែលស្ងៀមស្ងាត់ ហើយទ្រង់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយណា ជាអរិយធម៌ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅដើម្បីសម្ពោធិញ្ញាណ
ID: 636865603581599832
ទៅកាន់ទំព័រ៖