ព្រះត្រៃបិដក ភាគ ៥៤

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ ​មាន​គេ​សួរ​អ្នក​ទាំងឡាយ​ថា​ ​ប្រយោជន៍អ្វី​ដល់​អ្នក​ទាំងឡាយ​ ​ក្នុង​កិរិយា​ស្តាប់​នូវ​កុសលធម៌​ទាំងឡាយ​នោះ​ ​ដែល​ជា​អរិយធម៌​ ​ជា​និយ្យានិកធម៌​ ​ជា​ធម៌​ប្រព្រឹត្តទៅ​ដើម្បី​សម្ពោធិញ្ញាណ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នករាល់គ្នា​ ​គួរ​ពោល​យ៉ាងនេះ​ ​ទៅ​នឹង​ជន​ទាំងនោះ​វិញ​ថា​ ​ប្រយោជន៍​ដើម្បី​ដឹង​តាមពិត​នូវ​សភាព​នៃ​ធម៌​ជាគូ​នឹងគ្នា​ ​ជា​កំណត់​ ​អ្នករាល់គ្នា​ពោល​នូវ​សភាព​នៃ​ធម៌​ដែល​គូ​នឹងគ្នា​ ​តើ​ដូចម្តេច​ ​(​គប្បី​ពោល​)​ ​ថា​ ​នេះ​ជា​ទុក្ខ​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​នេះ​ជា​អនុបស្សនា​ ​ទី​ ​១​ ​នេះ​ជាទី​រំលត់ទុក្ខ​ ​នេះ​ជា​បដិបទា​ទៅកាន់​ទី​រំលត់ទុក្ខ​ ​នេះ​ជា​អនុបស្សនា​ ​ទី​ ​២​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​សភាព​នៃ​ធម៌​ជាគូ​នឹងគ្នា​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ហើយ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​បណ្តា​ផល​ទាំងពីរ​ប្រការ​ ​ផល​ណាមួយ​នឹង​ប្រាកដ​ ​គឺ​នឹង​បាន​នូវ​អរហត្តផល​ ​ក្នុង​បច្ចុប្បន្ន​ ​ឬមួយ​បើ​ខន្ធ​ដ៏​សេស​ ​ដែល​គប្បី​កើត​តទៅទៀត​នៅ​មាន​ ​នឹង​បាន​ដល់​នូវ​អនាគាមិផល​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ហើយ​ ​ទើប​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​ ​តទៅទៀត​ថា
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636865603757499893
ទៅកាន់ទំព័រ៖