ព្រះត្រៃបិដក ភាគ ៥៤

​ភិក្ខុ​អ្នក​ពិចារណា​ឃើញ​នូវ​សភាព​នៃ​ធម៌​ ​ដែល​ជាគូ​នឹងគ្នា​ ​ដោយ​ប្រពៃ​យ៉ាងនេះ​។​បេ​។​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​ដទៃ​ ​តទៅទៀត​ថា​
​ទុក្ខ​ទាំងឡាយ​ ​រមែង​កើតឡើង​ ​ព្រោះ​មាន​ឧបធិ​ ​(​កម្ម​)​ ​ជា​បច្ច័យ​ ​ពួក​សត្វ​ណា​នីមួយ​ក្នុង​លោក​ ​មាន​រូប​ច្រើនប្រការ​ ​(​រមែង​ទទួល​នូវ​ទុក្ខ​នោះ​)​ ​បុគ្គល​ពាល​ណា​ ​មិន​ស្គាល់​ច្បាស់​ ​ហើយ​ធ្វើ​នូវ​ឧបធិ​ ​បុគ្គល​ពាល​ ​(​នោះ​)​ ​តែង​បាន​នូវ​ទុក្ខ​រឿយ​ ​ៗ​ ​ព្រោះហេតុនោះ​ ​អ្នកប្រាជ្ញ​ពិចារណា​ឃើញ​នូវ​ឧបធិ​ ​ជាហេតុ​ឲ្យ​កើតទុក្ខ​ ​កាល​ស្គាល់​ច្បាស់​ ​មិន​គប្បី​ធ្វើ​នូវ​ឧបធិ​ឡើយ​។​

 [​៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​មាន​គេ​សួរ​ថា​ ​ការពិចារណា​នូវ​សភាព​នៃ​ធម៌​ ​ដែល​ជាគូ​នឹងគ្នា​ដោយ​ប្រពៃ​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​ ​អ្នករាល់គ្នា​ ​គប្បី​តប​ថា​ ​មាន​ ​តើមាន​ដូចម្តេច​ ​(​ត្រូវ​ប្រាប់​ថា​)​ ​ទុក្ខ​នីមួយ​ទាំងអស់​ ​តែង​កើតឡើង​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​នេះ​ជា​អនុបស្សនា​ទី​ ​១​ ​មួយទៀត​ ​ការ​កើតឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាសចាក​តម្រេក​ ​មិន​មាន​សេសសល់​នៃ​អវិជ្ជា​ ​នេះ​ជា​អនុបស្សនា​ទី​ ​២​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​សភាព​នៃ​ធម៌​ ​ដែល​ជាគូ​នឹងគ្នា​ដោយ​ប្រពៃ​យ៉ាងនេះ​។​បេ​។​
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636865604262468775
ទៅកាន់ទំព័រ៖