ព្រះត្រៃបិដក ភាគ ៥៤

 ​បុគ្គល​កាល​ចំរើន​មេត្តា​ផង​ ​ឧបេក្ខា​ផង​ ​ករុណា​ផង​ ​មុទិតា​ផង​ ​ដែល​ជាហេតុ​រួច​ស្រឡះ​ ​(​ចាក​កិលេស​)​ ​ក្នុង​កាលគួរ​ ​មិន​ថ្នាំងថ្នាក់​ចំពោះ​សត្វលោក​ទាំងអស់​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 បុគ្គល​លះបង់​រាគៈ​ផង​ ​ទោសៈ​ផង​ ​មោហៈ​ផង​ ​ទំ​លាយ​នូវ​សំយោជនៈ​ទាំងឡាយ​ ​មិន​តក់ស្លុត​ក្នុង​ការ​ក្ស័យជីវិត​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 ពួក​មនុស្ស​ ​មានប្រយោជន៍​ជាហេតុ​ ​ទើប​គប់​រក​ផង​ ​បំរើ​ផង​ ​ពួក​មិត្តសំឡាញ់​ទាំងឡាយ​ ​ដែល​ឥត​ហេតុ​ ​រកបាន​ដោយ​ក្រ​ ​ក្នុងថ្ងៃនេះ​ ​ពួក​មនុស្ស​ ​(​ច្រើនតែ​)​ ​មាន​ប្រាជ្ញា​ចំពោះ​ប្រយោជន៍​របស់​ខ្លួន​ ​ជា​អ្នក​ប្រកបដោយ​អំពើ​មិន​ស្អាត​ ​បុគ្គល​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​

​ចប់​ ​ខគ្គ​វិ​សាណ​សូត្រ​ ​ទី៣​

ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636865486946978713
ទៅកាន់ទំព័រ៖