ព្រះត្រៃបិដក ភាគ ៥៤

​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​ដទៃ​ ​តទៅទៀត​ថា​
 ពួក​សត្វ​ ​រមែង​ទៅកាន់​ជាតិ​មរណៈ​ ​និង​ការ​អន្ទោល​ទៅ​ក្នុង​ភព​ថ្មី​រឿយ​ ​ៗ​ ​(​ដោយ​អវិជ្ជា​គតិ​ណា​)​ ​អវិជ្ជា​គតិ​នោះ​ ​មិនដឹង​នូវ​សភាព​ជា​មនុស្ស​នេះ​ផង​ ​និង​ភាព​នៃ​និកាយ​ដទៃ​ផង​។​ ​ការ​អន្ទោល​ទៅ​ ​(​ក្នុង​ភព​)​ ​អស់​កាល​ដ៏​វែង​នេះ​ ​ក៏​ព្រោះតែ​អវិជ្ជា​ ​គឺ​មោហៈ​ធំ​នេះឯង​ ​ពួក​សត្វ​ណា​ ​ដែល​មាន​វិជ្ជា​គតិ​ ​ពួក​សត្វ​នោះ​ ​រមែង​មិនទៅ​កាន់​ភព​ថ្មីទៀត​ឡើយ​។​
 [​៨១​]​ ​ដោយ​បរិយាយ​ ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​បេ​។​ ​តើមាន​ដូចម្តេច​ ​(​ត្រូវ​ប្រាប់​ថា​)​ ​ទុក្ខ​នីមួយ​ទាំងអស់​ ​តែង​កើតឡើង​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​ ​នេះ​ជា​អនុបស្សនា​ ​ទី​ ​១​ ​ការ​កើតឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាសចាក​តម្រេក​ ​មិន​មាន​សេសសល់​នៃ​សង្ខារ​ ​នេះ​ជា​អនុបស្សនា​ទី​ ​២​ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញ​នូវ​សភាព​នៃ​ធម៌​ដែល​ជាគូ​នឹងគ្នា​ដោយ​ប្រពៃ​យ៉ាងនេះ​ឯង​។​បេ​។​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​ដទៃ​ ​តទៅទៀត​ថា​
 ទុក្ខ​នីមួយ​ទាំងអស់​ ​តែង​កើតឡើង​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​ ​ការ​កើតឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ទៅ​នៃ​សង្ខារ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636865604621649319
ទៅកាន់ទំព័រ៖