ព្រះត្រៃបិដក ភាគ ៥៤

​អ្នកប្រាជ្ញ​ ​ជ្រាប​នូវ​ទោស​នុ៎ះ​ថា​ ​ទុក្ខ​កើតឡើង​ព្រោះ​សង្ខារ​ជា​បច្ច័យ​ ​ព្រោះ​រម្ងាប់​នូវ​សង្ខារ​ទាំងពួង​ ​ព្រោះ​រំលត់​ទៅ​នៃ​កាម​សញ្ញា​ជាដើម​បាន​ ​ព្រោះ​ជ្រាប​នូវ​កង​ទុក្ខ​នុ៎ះ​ ​តាមពិត​។​ ​បណ្ឌិត​ទាំងឡាយ​ ​អ្នក​ដល់​នូវ​វេទ​ ​ឃើញ​ដោយ​ប្រពៃ​ ​ជ្រាប​ដោយ​ប្រពៃ​ ​គ្រប​សង្កត់​នូវ​មារ​សំយោគ​ ​គឺ​វដ្តៈ​ក្នុង​ភូមិ​ទាំង​ ​៣​ ​ហើយ​ ​រមែង​មិន​ត្រឡប់​មកកាន់​ភព​ថ្មីទៀត​ឡើយ​។​
 [​៨២​]​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​បេ​។​ ​តើមាន​ដូចម្តេច​ ​(​ត្រូវ​ប្រាប់​ថា​)​ ​ទុក្ខ​នីមួយ​ទាំងអស់​ ​តែង​កើតឡើង​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ ​នេះ​ជា​អនុបស្សនា​ ​ទី​ ​១​ ​ការ​កើតឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ ​ដោយ​ប្រាសចាក​តម្រេក​ ​មិន​មាន​សេសសល់​នៃ​វិញ្ញាណ​ ​នេះ​ជា​អនុបស្សនា​ទី​ ​២​ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​សភាព​នៃ​ធម៌​ ​ដែល​ជាគូ​នឹងគ្នា​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ឯង​។​បេ​។​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​ដទៃ​ ​តទៅទៀត​ថា​
 ទុក្ខ​នីមួយ​ទាំងអស់​ ​តែង​កើតឡើង​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ ​ការ​កើតឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់វិញ្ញាណ​។​ ​អ្នកប្រាជ្ញ​ដឹង​នូវ​ទោស​នេះ​ថា​ ​ទុក្ខ​ ​(​កើតឡើង​)​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ ​ភិក្ខុ​មិន​មាន​តណ្ហា​ ​បាន​បរិនិព្វាន​ ​ព្រោះ​រម្ងាប់​បង់​នូវ​វិញ្ញាណ​។​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636865604903945466
ទៅកាន់ទំព័រ៖