ព្រះត្រៃបិដក ភាគ ៥៤

 ​[​៨៣​]​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​បេ​។​ ​តើមាន​ដូចម្តេច​ ​(​ត្រូវ​បា្រប់​ថា​)​ ​ទុក្ខ​នីមួយ​ទាំងអស់​ ​តែង​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​នេះ​ជា​អនុបស្សនា​ទី​ ​១​ ​ការ​កើតឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាសចាក​តម្រេក​ ​មិន​មាន​សេសសល់​នៃ​ផស្សៈ​ ​នេះ​ជា​អនុបស្សនា​ទី​ ​២​ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​សភាព​ធម៌​ដែល​ជាគូ​នឹងគ្នា​យ៉ាងនេះ​ឯង​។​បេ​។​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​ដទៃ​ ​តទៅទៀត​ថា​
 ការ​អស់​សំយោជនៈ​ ​ជា​ធម៌​ឃ្វាង​របស់​ពួក​ជន​ទាំងនោះ​ដែល​មាន​ផស្សៈ​គ្រប​សង្កត់​ហើយ​ ​ប្រព្រឹត្ត​តាម​ខ្សែ​តណ្ហា​ក្នុង​ភព​ ​ជា​អ្នកប្រតិបត្តិ​តាមផ្លូវ​ខុស​។​ ​ពួក​ជន​ណា​ ​កំណត់​ដឹង​នូវ​ផស្សៈ​ ​ត្រេកអរ​ក្នុង​ព្រះនិព្វាន​ ​ជាទី​រម្ងាប់​ ​(​សង្ខារ​ទាំងពួង​)​ ​ដោយ​បញ្ញា​ ​ពួក​ជន​នោះ​ ​មិន​មាន​តណ្ហា​ ​រមែង​បរិនិព្វាន​ ​ព្រោះ​រំលត់​បង់​នូវ​ផស្សៈ​។​
 [​៨៤​]​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​បេ​។​ ​តើមាន​ដូចម្តេច​ ​(​ត្រូវ​បា្រប់​ថា​)​ ​ទុក្ខ​នីមួយ​ទាំងអស់​ ​តែង​កើតឡើង​ព្រោះ​វេទនា​ជា​បច្ច័យ​ ​នេះ​ជា​អនុបស្សនា​ទី​ ​១​ ​ការ​កើតឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាសចាក​តម្រេក​ ​មិន​មាន​សេសសល់​នៃ​វេទនា​ ​នេះ​ជា​អនុបស្សនា​ទី​ ​២​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636865605241254759
ទៅកាន់ទំព័រ៖