ព្រះត្រៃបិដក ភាគ ៥៤
ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
អ្នកប្រាជ្ញជា្របថា ធម្មជាតនីមួយ ទោះបីជាសុខ ឬជាទុក្ខ ព្រមទាំងមិនទុក្ខមិនសុខ ដែលមានខាងក្នុងក្តី ខាងក្រៅក្តី ដែលសត្វទទួលហើយ ធម្មជាតនុ៎ះ សុទ្ធតែជាទុក្ខ បានពាល់ត្រូវ សម្រេចនូវធម៌សម្រាប់វិនាស និងធម៌សម្រាប់ទ្រុឌទ្រោម (ដោយឧទយពយញ្ញាណ) ឃើញនូវការសូន្យទៅ ដឹងច្បាស់វេទនានោះ ដោយប្រការដូច្នេះ។ ការកើតឡើងនៃទុក្ខមិនមាន ព្រោះអស់ទៅនៃវេទនាទាំងឡាយ។
[៨៥] ដោយបរិយាយ ដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវប្រាប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះតណ្ហាជាបច្ច័យ នេះជាអនុបស្សនាទី ១ ការកើតឡើងនៃទុក្ខ មិនមាន ព្រោះរលត់ដោយប្រាសចាកតម្រេក មិនមានសេសសល់នៃតណ្ហា នេះជាអនុបស្សនា ទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
ID: 636865605524050934
ទៅកាន់ទំព័រ៖