ព្រះត្រៃបិដក ភាគ ៥៤

 ​បុរស​ដែល​មាន​តណ្ហា​ជា​គំរប់​ពីរ​ ​(​នឹង​ខ្លួន​)​ ​រមែង​អន្ទោល​ទៅកាន់​អត្តភាព​នេះ​ ​និង​អត្តភាព​ដទៃ​ ​អស់​កាលយូរ​អង្វែង​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​កន្លង​សង្សារ​បាន​ឡើយ​។​ ​ភិក្ខុ​លុះ​ដឹង​ទោស​នៃ​តណ្ហា​នុ៎ះ​ដ៏​ជាហេតុ​ឲ្យ​កើតទុក្ខ​ ​គប្បី​ជា​អ្នក​ប្រាសចាក​តណ្ហា​ ​មិន​មាន​សេចក្តី​ប្រកាន់​ ​មានសតិ​វៀរ​ចេញ​ ​(​ចាក​តណ្ហា​ ​ឧបាទាន​)​។​
 [​៨៦​]​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​បេ​។​ ​តើមាន​ដូចម្តេច​ ​(​ត្រូវ​ប្រាប់​ថា​)​ ​ទុក្ខ​នីមួយ​ទាំងអស់​ ​តែង​កើតឡើង​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​នេះ​ជា​អនុបស្សនា​ទី​ ​១​ ​ការ​កើត​ឡើ​ត​នៃ​ទុក្ខ​ ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាសចាក​តម្រេក​ ​មិន​សេសសល់​នៃ​ឧបាទាន​ ​នេះ​ជា​អនុបស្សនា​ទី​ ​២​ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​សភាព​ធម៌​ ​ដែល​ជាគូ​នឹងគ្នា​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ឯង​។​បេ​។​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​ដទៃ​ ​តទៅទៀត​ថា​
 ភព​កើតឡើង​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​សត្វ​ដែល​កើត​ហើយ​ ​រមែង​បាន​នូវ​ទុក្ខ​ ​មរណៈ​ក៏​កើតមាន​ដល់​សត្វ​ដែល​កើត​ហើយ​ដែរ​ ​នេះ​ជាស​ភាវៈ​ ​កើតឡើង​ព្រម​នៃ​ទុក្ខ​។​ ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636865605764894709
ទៅកាន់ទំព័រ៖