ព្រះត្រៃបិដក ភាគ ៥៤
ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ មិនត្រឡប់មកកាន់ភពថ្មីវិញទៀត ព្រោះអស់ឧបាទាន ព្រោះដឹងត្រូវ ព្រោះជា្របច្បាស់នូវព្រះនិពា្វន ជាទីអស់ទៅនៃជាតិ។
[៨៧] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវប្រាប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើងព្រោះព្យាយាម (ដ៏សម្បយុត្តដោយកម្ម) ជាបច្ច័យ នេះជាអនុបស្សនាទី ១ ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់ដោយប្រាសចាកតម្រេក មិនមានសេសសល់នៃព្យាយាម នេះជាអនុបស្សនាទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះព្យាយាមជាបច្ច័យ ការមិនកើតឡើងនៃទុក្ខ ព្រោះរលត់នូវព្យាយាម។ អ្នកប្រាជ្ញជ្រាបនូវទោសនុ៎ះថា ទុក្ខកើតឡើង ព្រោះព្យាយាមជាបច្ច័យ
ID: 636865605988407493
ទៅកាន់ទំព័រ៖