ព្រះត្រៃបិដក ភាគ ៥៤
ហើយក៏លះចោលនូវព្យាយាមទាំងពួងចេញ កាលភិក្ខុជឿស៊ប់ក្នុងព្រះនិព្វាន ជាដែនមិនមានព្យាយាម បានផ្តាច់ផ្តិលនូវតណ្ហាក្នុងភព មានចិត្តស្ងប់រម្ងាប់ហើយ ការអន្ទោលទៅកាន់ជាតិក៏អស់រលីង ភិក្ខុនោះ មិនមានភពថ្មីទៀតឡើយ។
[៨៨] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវបា្រប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើងព្រោះអាហារជាបច្ច័យ នេះជាអនុបស្សនា ទី ១ ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់ដោយប្រាសចាកតម្រេក មិនមានសេសសល់នៃអាហារ នេះជាអនុបស្សនា ទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះអាហារជាបច្ច័យ ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់អាហារ។ អ្នកប្រាជ្ញលុះជា្របនូវទោសនុ៎ះថា ទុក្ខ (កើតឡើង) ព្រោះអាហារជាបច្ច័យ
ID: 636865606256592833
ទៅកាន់ទំព័រ៖