ព្រះត្រៃបិដក ភាគ ៥៤

​ហើយ​មិន​អាស្រ័យ​នូវ​អាហារ​ទាំងពួង​ ​ព្រោះ​កំណត់​ដឹង​នូវ​អាហារ​ទាំងពួង​ ​ជា​អ្នក​ពិចារណា​ហើយ​ ​ទើប​សេព​ ​(​បច្ច័យ​ ​៤​)​ ​តាំងនៅ​ក្នុង​សច្ចធម៌​ ​មិនដល់​នូវ​ការរាប់​ ​(​ថា​ជា​មនុស្ស​ ​ឬ​ទេវតា​)​ ​ព្រោះ​ជ្រាប​ច្បាស់​ដោយ​ប្រពៃ​នូវ​ព្រះនិព្វាន​ ​ជា​ដែន​មិន​មាន​រោគ​ ​ព្រោះ​អស់​នៃ​អាសវៈ​ទាំងឡាយ​។​
 [​៨៩​]​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​បេ​។​ ​តើមាន​ដូចម្តេច​ ​(​ត្រូវ​ប្រាប់​ថា​)​ ​ទុក្ខ​នីមួយ​ទាំងអស់​ ​តែង​កើតឡើង​ ​ព្រោះ​ធម៌​ជា​គ្រឿង​ញាប់ញ័រ​ជា​បច្ច័យ​ ​នេះ​ជា​អនុបស្សនា​ ​ទី​ ​១​ ​ការ​កើតឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាសចាក​តម្រេក​ ​មិន​មាន​សេសសល់​នៃ​ធម៌​ជា​គ្រឿង​ញាប់ញ័រ​ ​នេះ​ជា​អនុបស្សនា​ទី​ ​២​ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​សភាព​ធម៌​ដែល​ជាគូ​នឹងគ្នា​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ឯង​។​បេ​។​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​ដទៃ​ ​តទៅទៀត​ថា​
 ទុក្ខ​នីមួយ​ទាំងអស់​ ​តែង​កើតឡើង​ ​ព្រោះ​សេចក្តី​ញាប់ញ័រ​ជា​បច្ច័យ​ ​ការ​កើតឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​នៃ​សេចក្តី​ញាប់ញ័រ​។​ ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636865606539969041
ទៅកាន់ទំព័រ៖