ព្រះត្រៃបិដក ភាគ ៥៤

 [​៩១​]​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​បេ​។​ ​តើមាន​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អរូប​ល្អិត​ជាង​ពួក​រូប​ ​នេះ​ជា​អនុបស្សនា​ ​ទី​ ​១​ ​ព្រះនិព្វាន​ជា​ធម៌​ល្អិត​ជាង​ពួក​អរូប​ ​នេះ​ជា​អនុបស្សនា​ ​ទី​ ​២​ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​សភាព​ធម៌​ ​ដែល​ជាគូ​នឹងគ្នា​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ឯង​។​បេ​។​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​ដទៃ​ ​តទៅទៀត​ថា​
 ​ពួក​សត្វ​ណា​ ​តាំងនៅ​ក្នុង​រូបភព​ក្តី​ ​ពួក​សត្វ​ណា​ ​តាំងនៅ​ក្នុង​អរូបភព​ក្តី​ ​ពួក​សត្វ​ទាំងនោះ​ ​មិន​ស្គាល់​ច្បាស់​នូវ​ព្រះនិព្វាន​ ​ជា​អ្នក​ត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​មួយទៀត​ ​ពួក​ជន​ណា​ ​កំណត់​ដឹង​ក្នុង​រូប​ ​ឋិតនៅ​ក្នុង​អរូប​ ​មានចិត្ត​ជឿស៊ប់​ក្នុង​ព្រះនិព្វាន​ ​ជន​ទាំងនោះ​ ​ឈ្មោះថា​ ​មាន​មច្ចុ​សាបសូន្យ​ហើយ​។​
 [​៩២​]​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​បេ​។​ ​តើមាន​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាម​ ​និង​រូប​ណា​ ​ដែល​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ពិនិត្យ​ឃើញថា​ ​នេះ​ជា​របស់​ពិត​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636865607169125026
ទៅកាន់ទំព័រ៖