ព្រះត្រៃបិដក ភាគ ៥៤

​តែ​នាម​ ​និង​រូប​នោះ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ឃើញច្បាស់​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​ថា​ ​នេះ​ជា​របស់​មិន​ពិត​ ​នេះ​ជា​អនុបស្សនា​ទី​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះនិព្វាន​ណា​ ​ដែល​លោក​ ​ព្រមទាំង​ទេវលោក​។​បេ​។​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ពិនិត្យ​ឃើញថា​ ​នេះ​ជា​របស់​មិន​ពិត​ ​តែ​ព្រះនិព្វាន​នោះ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ឃើ់ញ​ច្បាស់​ដោយ​ចក្ខុ​ដ៏​ប្រពៃ​ ​តាមពិត​ថា​ ​នុ៎ះ​ជា​របស់​ពិត​ ​នេះ​ជា​អនុបស្សនា​ ​ទី​ ​២​ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​សភាព​ធម៌​ដែល​ជាគូ​នឹងគ្នា​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ឯង​។​បេ​។​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​តទៅទៀត​ថា​
 អ្នក​ចូរ​មើល​នូវ​លោក​ ​ព្រមទាំង​ទេវលោក​ ​ដែល​តាំងនៅ​ក្នុងនាម​ ​និង​រូប​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ថា​ ​ខ្លួន​ក្នុង​របស់​ដែល​មិនមែន​ខ្លួន​ ​តែង​សំគាល់​ថា​ ​នេះ​ទៀង​។​ ​ពួក​សត្វ​តែង​សំគាល់​ដោយ​រូប​ជាដើម​ណា​ ​ៗ​ ​ថា​ ​(​រូប​របស់​អញ​ ​វេទនា​របស់​អញ​)​ ​នាម​ ​និង​រូប​នោះ​ ​ទៅជា​របស់​ដទៃ​អំពី​ការ​សំគាល់​នោះ​ ​ព្រោះ​នាម​ ​និង​រូប​នោះ​ ​របស់​សត្វ​នោះ​ ​ជា​របស់​មិន​ពិត​ ​ជា​ធម៌​សោះសូន្យ​ទទេ​។​
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636865607413759019
ទៅកាន់ទំព័រ៖