ព្រះត្រៃបិដក ភាគ ៥៤

​ព្រះ​អរិយៈ​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​ព្រះនិព្វាន​នោះ​ ​ដែល​ជា​ធម៌​មិន​សោះសូន្យ​ដោយពិត​ ​ទើប​ព្រះ​អរិយៈ​ទាំងនោះ​ ​មិន​មាន​តណ្ហា​ ​បាន​ដល់​ព្រះនិព្វាន​ ​ព្រោះ​បាន​ត្រាស់​ដឹង​នូវ​សច្ចធម៌​។​
 [​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​គេ​សួរ​ថា​ ​ការពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​សភាព​ធម៌​ ​ដែល​ជាគូ​នឹងគ្នា​ ​ដោយ​ប្រពៃ​ដទៃទៀត​ ​មាន​ដែរ​ឬ​ ​ត្រូវ​បា្រប់​ថា​ ​មាន​ ​តើមាន​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អារម្មណ៍​ទាំង​ ​៦​ ​ប្រការ​ ​មាន​រូបារម្មណ៍​ជាដើម​ណា​ ​ដែល​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ពិនិត្យ​ឃើញថា​ ​នេះ​ជា​សុខ​ ​ឯ​អារម្មណ៍​នោះ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ឃើញច្បាស់​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​វិញ​ ​នេះ​ជា​អនុបស្សនា​ទី​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះនិព្វាន​ណា​ ​ដែល​លោក​ ​ព្រមទាំង​ទេវលោក​។​បេ​។​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ពិនិត្យ​ឃើញថា​ ​នេះ​ជា​ទុក្ខ​ ​ឯ​ព្រះនិព្វាន​នោះ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ឃើញច្បាស់​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ថា​ ​នេះ​ជា​សុខ​វិញ​ ​នេះ​ជា​អនុបស្សនា​ ​ទី​ ​២
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636865607618290717
ទៅកាន់ទំព័រ៖