ព្រះត្រៃបិដក ភាគ ៥៤

​កាម​សូត្រ​ ​ទី១​


 [​៩៥​]​ ​កាល​សត្វ​ប្រាថ្នា​កាម​ណា​ ​បើ​កាម​នោះ​សម្រេច​ដល់​សត្វ​នោះ​ ​លុះ​សត្វ​ ​(​នោះ​)​ ​បាន​តាមប្រាថ្នា​ហើយ​ ​រមែង​មានចិត្ត​ប្រកបដោយ​បីតិ​ដោយពិត​។​ ​កាលបើ​សត្វ​នោះ​ប្រាថ្នា​ ​មាន​ឆន្ទៈ​កើត​ហើយ​ ​កាម​នោះ​ ​សាបសូន្យ​ទៅ​ ​សត្វ​ក៏​សុបសៅ​ទៅ​ ​ដូចជា​មុត​ដោយ​សរ​។​ ​សត្វ​ណា​វៀរ​ស្រឡះ​ចាក​កាម​ទាំងឡាយ​ ​ដូចជា​បុរស​គេច​នឹង​ក្បាល​ពស់​ ​ដោយ​ជើង​របស់​ខ្លួន​ ​សត្វ​នោះ​ ​ជា​អ្នកមាន​សតិ​ ​ប្រព្រឹត្ត​កន្លង​នូវ​តណ្ហា​ជា​គ្រឿង​ផ្សាយ​ទៅ​នេះ​ ​ក្នុង​លោក​បាន​។​ ​មួយទៀត​ ​ជន​ណា​ ​ជាប់​ចំពាក់​នឹង​ស្រែ​ ​ចំការ​ ​កន្លែង​ ​ប្រាក់​ ​គោ​ ​សេះ​ ​និង​បុរស​ជា​ខ្ញុំ​ ​ពួក​ស្រ្តី​ ​ពួក​ផៅពង្ស​ ​និង​កាម​ដ៏​ច្រើន​ ​ពួក​កិលេស​យ៉ាង​ខ្សោយ​ ​រមែង​គ្រប​សង្កត់​ជន​នោះ​ ​អន្តរាយ​ទាំងឡាយ​ ​ញាំញី​ជន​នោះ​ ​តពីនេះទៅ​ ​ទុក្ខ​នឹង​ជាប់​ជន​នោះ​ ​ដូចជា​ទឹកហូរ​ចូលទូក​ដែល​បែកធ្លាយ​។​ ​ព្រោះហេតុនោះ​ ​សត្វ​អ្នកមាន​សតិ​សព្វកាល​ ​គួរ​វៀរចាក​កាម​ទាំងឡាយ​ ​លុះ​លះ​កាម​ទាំងនោះ​ហើយ​ ​ទើប​ឆ្លង​អន្លង់​បាន​ ​ដូចជា​បុរស​ស្តារទូក​ ​ហើយ​ទៅដល់​ត្រើយ​ខាងនាយ​។​

​ចប់​ ​កាម​សូត្រ​ ​ទី១​។​

ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636865608942326448
ទៅកាន់ទំព័រ៖