ព្រះត្រៃបិដក ភាគ ៥៤

​អ្នកប្រាជ្ញ​កំណត់​ដឹង​នូវ​កាម​សញ្ញា​ ​ហើយ​ឆ្លង​ចាក​អន្លង់​ ​មានចិត្ត​មិន​ជាប់​ចំពាក់​ ​ក្នុង​បរិ​គ្គ​ហ​ធម៌​ ​គឺ​តណ្ហា​ ​និង​ទិដ្ឋិ​ទាំងឡាយ​ឡើយ​ ​ដក​ចោល​នូវ​សរ​ ​គឺ​រាគាទិក្កិលេស​ ​មិន​មាន​សេចក្តី​ប្រមាទ​ ​ត្រាច់​ទៅ​ទាំង​មិន​មាន​សេចក្តី​ប្រាថ្នា​ក្នុង​លោក​នេះ​ ​និង​លោកខាងមុខ​។​ ​

​ចប់​ ​គុ​ហដ្ឋ​ក​សូត្រ​ ​ទី២​។​


​ទុ​ដ្ឋ​ដ្ឋ​ក​សូត្រ​ ​ទី៣​


 [​៩៧​]​ ​តិរ្ថិយ​ ​១​ ​ពួក​ ​មានចិត្ត​ប្រទូស្ត​ ​ពោល​តិះដៀល​ ​(​ព្រះមានព្រះភាគ​ ​និង​ភិក្ខុសង្ឃ​)​ ​មិន​តែប៉ុណ្ណោះ​ ​តិរិ្ថយ​ដទៃទៀត​ ​ដែល​មាន​សេចក្តី​សំគាល់​ថា​មែន​ ​ក៏​ពោល​តិះដៀល​ដែរ​ ​ឯ​អ​ក្កោ​សវាទ​ ​ដែល​កើត​ហើយ​ ​មិន​ចូល​ទៅដល់​ព្រះ​មុនី​ ​ព្រោះហេតុនោះ​ ​ត្រូវ​ដឹង​ថា​ ​ព្រះ​មុនី​មិន​មាន​សសរខឿន​ ​គឺ​រាគាទិក្កិលេស​ ​ក្នុង​សន្តាន​តិចតួច​សោះ​ឡើយ​។​ ​បុគ្គល​កន្លង​នូវ​ទិដ្ឋិ​របស់​ខ្លួន​ដូចម្តេច​បាន​ ​បុគ្គល​ត្រូវ​ឆន្ទៈ​ដឹកនាំ​ហើយ​ ​តាំងនៅ​មាំ​ហើយ​ ​តាម​គាប់ចិត្ត​ ​ធ្វើ​នូវ​ទិដ្ឋិ​ឲ្យ​ពេញដោយ​ខ្លួនឯង​ ​ដឹង​យ៉ាងណា​ ​ពោល​យ៉ាងនោះ​។​ ​សត្វ​ណា​ ​គេ​មិនទាន់​សាកសួរ​ ​ស្រាប់តែ​សំដែង​ប្រាប់​នូវ​សីល​ ​និង​វត្ត​របស់​ខ្លួន​ ​ដល់​ជន​ដទៃ​ ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636865609632875945
ទៅកាន់ទំព័រ៖