ព្រះត្រៃបិដក ភាគ ៥៤
សត្វណា ពោលសរសើរខ្លួនដោយខ្លួនឯង អ្នកឈ្លាសវៃទាំងឡាយ ពោលនូវវាទៈរបស់សត្វនោះ ថាជាធម៌មិនប្រសើរឡើយ។ មួយទៀត ភិក្ខុអ្នកស្ងប់រម្ងាប់ហើយ មានខ្លួនរលត់ហើយ មិនពោលអួតព្រោះសីល (ទប់ខ្លួន) ថា អាត្មាអញមានសីលដូច្នេះ ៗ ឬមួយធម៌ជាចំហាយ គឺរាគាទិក្កិលេសក្នុងលោកនីមួយ មិនមានដល់ភិក្ខុណា អ្នកឈ្លាសវៃទាំងឡាយ ពោលនូវការមិនពោលអួតរបស់ភិក្ខុនោះ ថាជាធម៌ដ៏ប្រសើរ។ ធម៌ គឺទិដ្ឋិ ៦២ ដែលបច្ច័យកំណត់តាក់តែងធ្វើខាងមុខ មិនផូរផង់ មានដល់សត្វណាមួយ (ជាទិដ្ឋិគតិកៈ) បុគ្គលនោះ ឃើញអានិសង្សណាក្នុងខ្លួន ក៏អាស្រ័យអានិសង្សនោះ និងកុប្បបដិច្ចសន្តិទិដ្ឋិ
(១) ។ សេចក្តីប្រកាន់ទិដ្ឋិ គឺសត្វមិនងាយប្រព្រឹត្តកន្លងបាន ព្រោះចូលចិត្តនូវទិដ្ឋិដែលខ្លួនប្រកាន់ហើយ ក្នុងទិដ្ឋិធម៌ ៦២ ព្រោះហេតុនោះ ជនរលាស់ចោលខ្លះ កាន់យកខ្លះនូវធម៌ គឺទិដ្ឋិ ក្នុងការប្រកាន់យកនូវទិដ្ឋិទាំងនោះ។
(១) ទិដ្ឋិ បានដល់កិរិយាកំរើក ការអាស្រ័យហើយកើតឡើង កិរិយាស្ងប់ដោយការសន្មតិ។ អដ្ឋកថា។
ID: 636865609998216841
ទៅកាន់ទំព័រ៖