ព្រះត្រៃបិដក ភាគ ៥៤

 ម្នាល​ព្រាហ្មណ៍​ ​តថាគត​ក៏​ភ្ជួរ​រាស់​ផង​ ​សាបព្រោះ​ផង​ ​លុះ​តថាគត​ភ្ជួរ​រាស់​ ​សាបព្រោះ​ហើយ​ ​ទើប​បរិភោគ​ដែរ​។​ ​បពិត្រ​ព្រះ​សមណៈ​ ​យើងខ្ញុំ​មិនបាន​ឃើញ​នឹម​ក្តី​ ​នង្គ័ល​ក្តី្ត​ ​ផាល​ក្តី​ ​ជន្លួញ​ក្តី​ ​សត្វ​បំរើ​ក្តី​ ​របស់​ព្រះ​គោតម​ដ៏​ចំរើន​សោះ​ ​ប៉ុន្តែ​ហេតុអ្វីបានជា​ព្រះ​គោតម​ដ៏​ចំរើន​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ភ្ជួរ​រាស់​ផង​ ​សាបព្រោះ​ផង​ ​លុះ​ភ្ជួរ​រាស់​ ​សាបព្រោះ​ហើយ​ ​ទើប​បរិភោគ​ដែរ​។​
 លំដាប់នោះ​ ​កសិ​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បាន​ពោល​ចំពោះ​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
 [​៥​]​ ​ព្រះអង្គ​ប្តេជ្ញា​ថា​ជា​អ្នក​ភ្ជួរ​រាស់​ ​ប៉ុន្តែ​យើង​មិនឃើញ​នូវ​ការភ្ជួររាស់​របស់​ព្រះអង្គ​សោះ​ ​យើង​សួរ​នូវ​ការភ្ជួររាស់​ ​សូម​ព្រះ​អង្គ​បា្រប់​ឲ្យ​យើង​ដឹង​នូវ​ការភ្ជួររាស់​របស់​ព្រះអង្គ​។​
 (​ព្រះអង្គ​ត្រាស់​ថា​)​ ​តថាគត​ ​មាន​សទ្ធា​ជា​ពូជ​ ​មាន​តបធម៌​(​១​)​ ​ជា​ភ្លៀង​ ​មាន​ប្រាជ្ញា​ជា​នឹម​ ​និង​នង្គ័ល​ ​
​(​១​)​ ​ពាក្យ​ថា​ ​តបធម៌​ ​ក្នុង​ទីនេះ​ ​សំដៅយក​សេចក្តី​ព្យាយាម​យ៉ាង​ឧក្រិដ្ឋ​ ​ដោយ​ការ​សង្រួម​ឥន្ទ្រិយ​ ​និង​ការ​កាន់​ធុតង្គ​វត្ត​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636865487558643698
ទៅកាន់ទំព័រ៖