ព្រះត្រៃបិដក ភាគ ៥៤

​ព្រះអរហន្ត​ក្នុង​លោក​ ​មិន​មាន​ទិដ្ឋិ​ដែល​បុគ្គល​កំណត់​ ​ក្នុង​ភព​តូច​ភព​ធំ​ ​ក្នុង​លោក​តិចតួច​ឡើយ​ ​ព្រះអរហន្ត​នោះ​ ​លះបង់​មាយា​ផង​ ​មានះ​ផង​ ​គប្បី​ទៅ​ដោយ​គតិ​វិសេស​ដូចម្តេច​ ​ព្រះអរហន្ត​នោះ​ ​មិន​ផ្តេកផ្តិត​នូវ​តណ្ហា​ ​និង​ទិដ្ឋិ​ទៀត​ទេ​។​ ​ព្រោះ​បុគ្គល​អ្នក​ផ្តេកផ្តិត​នូវ​តណ្ហា​ ​និង​ទិដ្ឋិ​ ​តែង​ចូល​ទៅ​ជិត​កាន់​វាទៈ​ ​ក្នុង​ទិដ្ឋិ​ធម៌​ទាំងឡាយ​ ​បុគ្គល​គប្បី​ពោលទោស​ ​ចំពោះ​បុគ្គល​អ្នក​មិន​ផ្តេកផ្តិត​នូវ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ដោយ​រាគា​ទិ​ទោស​ ​ដូចម្តេច​បាន​ ​ឯ​អត្ត​ទិដ្ឋិ​ ​និង​ឧច្ឆេទ​ទិដ្ឋិ​ ​របស់​ព្រះអរហន្ត​នោះ​ ​មិន​មាន​ឡើយ​ ​ព្រះអរហន្ត​នោះ​ ​កំចាត់​បង់​ហើយ​នូវ​ទិដ្ឋិ​ទាំងអស់​ក្នុង​លោក​។​

​ចប់​ ​ទុ​ដ្ឋ​ដ្ឋ​ក​សូត្រ​ ​ទី៣​។​


​សុទ្ធ​ដ្ឋ​ក​សូត្រ​ ​ទី៤​


 [​៩៨​]​ ​ជនពាល​តែង​ដឹង​ថា​ ​អាត្មាអញ​ឃើញ​ ​(​នូវ​រូប​)​ ​ស្អាត​ប្រសើរ​ ​មិន​មាន​រោគ​ ​ការ​ស្អាត​ ​តែង​មានដល់​សត្វ​ ​ដោយ​រូប​ដែល​ឃើញ​ហើយ​ ​ការ​ដឹង​យ៉ាងនេះ​ថា​ ​ប្រសើរ​ដូច្នេះ​ ​ហើយ​ជា​អ្នក​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​ថា​ ​ស្អាត​ ​រមែង​ជឿ​ថា​ជា​ញាណ​។​ ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636865610294633795
ទៅកាន់ទំព័រ៖