ព្រះត្រៃបិដក ភាគ ៥៤

​ប្រសិនបើ​ការ​ស្អាត​ ​មានដល់​សត្វ​ព្រោះ​រូប​ដែល​ឃើញ​ហើយ​មែន​ ​សត្វ​នោះ​ ​គង់​នឹង​លះបង់​នូវ​កង​ទុក្ខ​ ​ដោយ​ញាណ​បាន​ ​ឬសត្វ​ដែល​ប្រកបដោយ​ឧបធិ​នោះ​ ​គង់​នឹង​ស្អាត​ដោយ​មគ្គ​ ​មិន​ស្អាត​ដោយ​គុណ​ដទៃ​ ​ព្រោះ​ទិដ្ឋិ​ ​រមែង​ប្រាប់​បុគ្គល​អ្នកមាន​ទិដ្ឋិ​នោះ​ ​កាល​ពោល​យ៉ាងនោះ​។​ ​ខីណាសវ​ព្រាហ្មណ៍​ ​មិន​ពោល​សរសើរ​នូវ​ការ​ស្អាត​ ​ត្រង់​អារម្មណ៍​ ​ដែល​បានឃើញ​ ​បានឮ​ ​បាន​ប៉ះពាល់​ ​ឬ​ត្រង់​សីល​ ​និង​វ័ត​ ​ជា​អរិយមគ្គ​ញ្ញាណ​ទេ​ ​(​លោក​)​ ​មិន​ប្រឡាក់​នឹង​បុណ្យ​បាប​ ​លះបង់​នូវ​សេចក្តី​យល់ថា​ ​ខ្លួន​មាន​ធ្វើ​នូវ​កម្ម​ក្នុង​លោក​នេះ​។​ ​ពួក​អ្នក​សុទ្ធិ​វាទៈ​ ​អ្នក​លុះ​ក្នុង​អំណាច​តណ្ហា​ ​លះបង់​នូវ​លទ្ធិ​មុន​ហើយ​ ​អាស្រ័យ​នូវ​លទ្ធិ​ខាងក្រោយ​ទៀត​ ​ពួក​សុទ្ធិ​វាទៈ​នោះ​ ​រមែង​ឆ្លង​នូវ​កិលេស​ ​គ្រឿង​ជាប់​មិន​រួច​ឡើយ​ ​សុទ្ធិ​វាទៈ​ទាំងនោះ​ ​តែង​កាន់​យក​ខ្លះ​ ​លះ​ចោល​វិញ​ខ្លះ​ ​ដូច​ពានរ​ ​ចាប់​យក​មែកឈើ​ ​ដែល​នៅចំពោះមុខ​។​ ​សត្វ​កាន់​យក​នូវ​វ័ត​ទាំងឡាយ​ ​ដោយខ្លួនឯង​ ​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636865610503855762
ទៅកាន់ទំព័រ៖