ព្រះត្រៃបិដក ភាគ ៥៤

ភិក្ខុ​មិន​គប្បី​ធ្វើ​ទិដ្ឋិ​ឲ្យ​កើតឡើង​ក្នុង​លោក​ ​ដោយ​ញាណ​ ​ឬ​ដោយ​សីល​ ​និង​វ័ត​ទេ​ ​មិន​គប្បី​ប្រៀបធៀប​ខ្លួន​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ស្មើ​ ​(​នឹងគេ​)​ ​ទេ​ ​មិន​គប្បី​សំគាល់​ខ្លួន​ថា​ ​អាត្មាអញ​ជា​អ្នក​ថោកថយ​ទេ​ ​ឬថា​អាត្មាអញ​ជា​អ្នក​វិសេស​ជាងគេ​ទេ​។​ ​កាល​ភិក្ខុ​នោះ​ ​លះបង់​នូវ​អត្ត​ទិដ្ឋិ​ហើយ​ ​មិន​ប្រកាន់​មាំ​ ​ទាំង​មិន​សន្សំ​នូវ​និស្ស័យ​ក្នុង​ញាណ​ ​កាលបើ​សត្វ​បែក​ផ្សេងគ្នា​ ​ភិក្ខុ​នោះ​ ​ក៏​មិន​ប្រព្រឹត្ត​ជាពួក​ ​ភិក្ខុ​នោះ​ ​មិន​ត្រឡប់​មកកាន់​ទិដ្ឋិ​នីមួយ​ទេ​។​ ​ព្រះ​ខីណាស្រព​ណា​ ​មិន​មាន​តណ្ហា​ ​ដើម្បីនឹង​កើត​រឿយ​ ​ៗ​ ​ក្នុង​លោក​នេះ​ ​ឬ​លោកខាងមុខ​ ​ត្រង់​ទីបំផុត​ទាំងពីរ​(​១​)​ ​ទៀត​ទេ​ ​ព្រះ​ខីណាស្រព​ណា​ ​មិន​មាន​ទីអាស្រ័យ​នៅ​នីមួយ​ឡើយ​ ​ព្រះ​ខីណាស្រព​នោះ​ ​(​មិន​មាន​)​ ​សេចក្តី​ប្រកាន់​ ​ព្រោះ​ពិចារណា​ឃើញ​ក្នុង​ពួក​ទិដ្ឋិ​ធម៌​ទាំងឡាយ​ ​សូម្បី​សញ្ញា​តិចតួច​ ​ដែល​កំណត់​ក្នុង​អារម្មណ៍​ ​បានឃើញ​ ​បានឮ​ ​បាន​ប៉ះពាល់​ ​ក្នុង​លោក​នេះ​ ​របស់​ព្រះ​ខីណាស្រព​នោះ​ ​ក៏​មិន​មាន​ឡើយ​ ​
​(​១​)​ ​ទីបំផុត​ខាងដើម​តណ្ហា​ ​មាន​ផស្សៈ​ជាដើម​ ​ទីបំផុត​ខាងចុង​តណ្ហា​ ​គឺ​ឧបាទាន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636865611317822318
ទៅកាន់ទំព័រ៖