ព្រះត្រៃបិដក ភាគ ៥៤

​បាន​ស្តាប់​ពាក្យ​ប្រដៅ​ព្រះអង្គ​ហើយ​ ​នឹង​សិក្សា​នូវ​វិវេក​ទាំងឡាយ​។​
 (​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​មេ​ត្តេ​យ្យ​)​ ​បុគ្គល​អ្នក​ប្រកប​មេថុន​រឿយ​ ​ៗ​ ​រមែង​ភ្លេច​ពាក្យ​ប្រដៅ​ផង​ ​ប្រតិបត្តិ​ខុស​ផង​ ​ការប្រព្រឹត្តិ​ខុស​នុ៎ះ​ ​ជា​អំពើ​មិន​ប្រសើរ​ ​ចំពោះ​បុគ្គល​នោះ​ទេ​។​ ​បុគ្គល​ណា​ ​ប្រព្រឹត្ត​ម្នាក់ឯង​ ​គឺ​ទ្រង់​ភេទបព្វជិត​ក្នុង​កាលពីមុន​ ​(​លុះ​ខាងក្រោយ​)​ ​ត្រឡប់​សេព​មេថុនធម្ម​វិញ​ ​អ្នកប្រាជ្ញ​ហៅ​បុគ្គល​នោះ​ថា​ ​ជា​បុថុជ្ជន​ ​អ្នក​ថោកថយ​ក្នុង​លោក​ ​ដូចជា​យាន​លឿន​ទៅ​ដូច្នោះឯង​។​ ​យស​ ​និង​សេចក្តី​សរសើរ​ណា​ក្នុង​កាលពីមុន​ ​យស​ ​និង​សេចក្តី​សរសើរ​នោះ​ ​របស់​បុគ្គល​នោះ​ ​រមែង​សាបសូន្យ​ទៅ​ ​បុគ្គល​ឃើញ​ការ​ចំរើន​ ​និង​ការ​សាបសូន្យ​យស​ ​សរសើរ​នុ៎ះហើយ​ ​គប្បី​សិក្សា​ដើម្បី​លះបង់​នូវ​មេថុនធម្ម​ចេញ​។​ ​បុគ្គល​នោះ​ ​ត្រូវ​សង្កប្បៈ​ទាំងឡាយ​ ​គ្រប​សង្កត់​ហើយ​ ​រមែង​ជ្រប់​នៅ​ ​ដូច​មនុស្សកំព្រា​ ​បុគ្គល​បែប​នោះ​ ​ឮ​ពាក្យ​ជន​ដទៃ​ហើយ​ ​រមែង​អៀនខ្មាស​។​ ​មួយទៀត​ ​បុគ្គល​នោះ​ ​ត្រូវ​វាទៈ​អ្នកដទៃ​ដាស់តឿន​ហើយ​ ​រមែង​ធ្វើ​គ្រឿង​សស្រ្តា​ ​គឺ​មុសាវាទ​ ​សេច​ក្តី​សាំ​ញុំា​ធំ​នោះ​ឯង​ ​របស់​បុគ្គល​នោះ​ ​រមែង​ធ្លាក់ចុះ​កាន់​មុសាវាទ​។​ ​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636865612356011699
ទៅកាន់ទំព័រ៖