ព្រះត្រៃបិដក ភាគ ៥៤
តថាគត មានហិរិជាចន្ទោល មានចិត្តជាខ្សែ មានសតិជាផាល និងជន្លួញ។ តថាគត គ្រប់គ្រងកាយ គ្រប់គ្រងវាចា សង្រួមនូវអាហារក្នុងផ្ទៃ ធ្វើនូវការជម្រះ (នូវស្មៅ គឺកិលេស) ដោយសច្ចៈ តថាគត មានការស្ងប់ស្ងៀមជាគ្រឿងឈប់សម្រាក។ វីរិយៈរបស់តថាគត ជាគ្រឿងនាំទៅនូវធុរៈ ជាហេតុនាំឲ្យបាននូវព្រះនិព្វានដ៏ក្សេមចាកយោគៈ ទៅកាន់ទីដែលគេទៅ មិនសោកសៅ ជាទីដែលគេមិនត្រឡប់វិញ។ ការភ្ជួររាស់ដែលតថាគតភ្ជួររាស់ហើយយ៉ាងនេះ ជាគុណជាតិមានផលមិនចេះស្លាប់ទេ បុគ្គលធ្វើនូវការភ្ជួររាស់បែបនុ៎ះ ទើបរួចចាកទុក្ខទាំងពួង។
[៦] គ្រានោះឯង កសិភារទ្វាជព្រាហ្មណ៍ ក៏ដោះបាយដាក់ក្នុងភាជន៍សំរិត
(១) ដ៏ធំ បង្អោនចូលទៅថ្វាយព្រះមានព្រះភាគថា សូមព្រះគោតមដ៏ចំរើន សោយបាយាសចុះ ព្រះគោតមដ៏ចំរើន ក៏ជាអ្នកភ្ជួររាស់ ព្រោះថា ព្រះគោតមដ៏ចំរើន រមែងភ្ជួររាស់ ចំពោះការភ្ជួររាស់ ដែលមានផលមិនចេះស្លាប់។
(១) ភាជន៍មានតម្លៃ ១ សែនកហាបណៈ។ អដ្ឋកថា។
ID: 636865487961946766
ទៅកាន់ទំព័រ៖