ព្រះត្រៃបិដក ភាគ ៥៤
តាំងនៅក្នុងបច្ចេកសច្ចៈ (សេចក្តីពិតដោយឡែក)។ សមណព្រាហ្មណ៍ទាំងនោះ ប្រាថ្នានូវវាទៈ ចូលទៅកាន់បរិស័ទហើយ ទាំង ២ នាក់ ឃើញគ្នានឹងគ្នាថា ជាពាលទាំងអស់ សមណព្រាហ្មណ៍ទាំងនោះ អាស្រ័យនឹងគ្រូដទៃ ក៏ពោលជម្លោះ ប្រាថ្នានូវការសរសើរ ក៏សំគាល់ថា យើងវាងវៃក្នុងវាទៈ។ បុគ្គលអ្នកខ្វល់ខ្វាយ ក្នុងការនិយាយជជែក ប្រាថ្នានូវការសរសើរ ក្នុងកណ្តាលបរិស័ទ រមែងទញ់តុះ និងជាបុគ្គលអៀនខ្មាសក្នុងវាទៈ (របស់ខ្លួន) ដែលគេផាត់ចោល បុគ្គលស្វែងរកទោសនោះ រមែងខឹង ព្រោះពាក្យនិន្ទា។ អ្នកពិចារណានូវបញ្ហាទាំងឡាយ ពោលនូវវាទៈរបស់បុគ្គលនោះ ថាជាវាទៈថោកទាប ថាគេផាត់ចោលហើយ បុគ្គលអ្នកមានវាទៈថោកទាប តែងខ្សឹកខ្សួល សោក ថ្ងូរថា អ្នកនោះ កន្លងអាត្មាអញ (ដោយវាទៈ)។ វិវេកទាំងនុ៎ះ កើតឡើងក្នុងពួកសមណៈ សភាពត្រេកអរនឹងការអាក់អន់ចិត្ត រមែងកើតឡើង ព្រោះវាទៈទាំងនុ៎ះ
ID: 636865612871221168
ទៅកាន់ទំព័រ៖