ព្រះត្រៃបិដក ភាគ ៥៤

​អ្នកប្រាជ្ញ​ឃើញ​ទោស​នុ៎ះហើយ​ ​គប្បី​ចៀសវាង​នូវ​ការ​ជម្លោះ​ចេញ​ ​ប្រយោជន៍​ជន​ដទៃ​ ​អំពី​ការ​សរសើរ​ ​និង​លាភ​មិន​មាន​ឡើយ​។​ ​មួយទៀត​ ​បុគ្គល​ដែលគេ​សរសើរ​ក្នុង​រឿង​នោះ​ហើយ​ ​ក៏​ពោល​នូវ​វាទៈ​ ​(​របស់​ខ្លួន​)​ ​ក្នុង​កណ្តាល​បរិស័ទ​ ​បុគ្គល​នោះ​ ​រីករាយ​ផង​ ​ឡើងជោរ​ផង​ ​ព្រោះ​សម្រេចប្រយោជន៍​ ​គឺ​ជ័យជំនះ​ដូច​ចិត្ត​។​ ​ការ​ឡើងជោរ​ ​ជាហេតុ​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​របស់​បុគ្គល​ ​បុគ្គល​នុ៎ះ​ ​តែង​ពោល​នូវ​មានះ​ ​និង​អតិមានះ​ ​បុគ្គល​ឃើញ​ទោស​នេះ​ហើយ​ ​គប្បី​ចៀសវាង​ការ​ជម្លោះ​ ​អ្នក​ឈ្លាសវៃ​ទាំងឡាយ​ ​មិន​ពោល​សរសើរ​ថា​ ​បរិសុទ្ធ​ដោយ​ជម្លោះ​នោះ​ឡើយ​។​ ​ប្រៀប​ដូច​បុគ្គល​អ្នក​អង់អាច​ដែល​ស្តេច​ចិញ្ចឹម​ហើយដោយ​រាជ​រង្វាន់​ ​កាល​ប្រាថ្នា​គំរាម​ទៅ​រក​បុគ្គល​អ្នក​អង់អាច​តប​ ​អ្នក​អង់អាច​តប​នោះ​ ​មាន​ក្នុង​ទីណា​ ​នែអ្នក​អង់អាច​ ​អ្នក​ចូរ​ទៅ​ក្នុង​ទីនោះ​ចុះ​ ​កិលេស​គប្បី​មាន​ដោយ​ចម្បាំង​ ​មិន​មាន​តាំងពី​មុន​មក​។​ ​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636865613050431418
ទៅកាន់ទំព័រ៖