ព្រះត្រៃបិដក ភាគ ៥៤

​ជន​ទាំងឡាយ​ ​ដែល​ប្រកាន់ទិដ្ឋិ​ ​ហើយ​ពោល​ជជែក​ផង​ ​ពោល​ថា​ ​នេះឯង​ជា​របស់​ពិត​ផង​ ​អ្នក​ចូរ​ជជែក​នឹង​ជន​ទាំងនោះ​ចុះ​ ​ជន​អ្នកធ្វើ​ទំនាស់​ ​ក្នុង​វាទៈ​ដែល​កើត​ហើយ​ក្នុង​ទីនេះ​ ​មិន​មានដល់​អ្នក​ទេ​។​ ​បុគ្គល​ទាំងឡាយ​ណា​ ​ធ្វើ​សេនា​របស់​កិលេស​ឲ្យ​វិនាស​ ​មិន​ថ្នាំងថ្នាក់​នឹង​ទិដ្ឋិ​ ​ដោយ​ទិដ្ឋិ​ទាំងឡាយ​ឡើយ​ ​ការ​ប្រកាន់ទិដ្ឋិ​ដ៏​ក្រៃលែង​ ​មិន​មាន​ក្នុង​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​ម្នា​លប​សូរៈ​ ​អ្នក​គប្បី​បាន​នូវ​ការ​តបត​ដូចម្តេច​ ​ក្នុង​បុគ្គល​ទាំងនោះ​។​ ​មួយទៀត​ ​អ្នក​កាល​ត្រិះរិះ​គិត​នូវ​ទិដ្ឋិ​ទាំងឡាយ​ ​ដោយចិត្ត​ ​ហើយ​មក​ប្រណាំងប្រជែង​ ​(​នឹង​ព្រះសម្មាសម្ពុទ្ធ​)​ ​ដែល​មាន​កិលេស​លាង​ហើយ​ ​អ្នក​មិន​អាច​នឹង​ជជែក​បាន​ឡើយ​។​

​ចប់​ ​ប​សូរ​សូត្រ​ ​ទី៨​។​


​មា​គន្ទិ​យសូ​ត្រ​ ​ទី៩​


 [​១០៣​]​ ​(​ព្រះសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​នឹង​មា​គន្ទិយ​ព្រាហ្មណ៍​ថា​)​ ​អើ​ ​ក៏​សេចក្តី​ប្រាថ្នា​ក្នុង​មេថុន​ ​មិន​មាន​ ​(​ដល់​តថាគត​)​ ​ព្រោះ​ឃើញ​នាង​តណ្ហា​ ​នាង​អរតី​ ​និង​នាង​រាគា​ ​(​ដែល​ជា​ធីតា​នៃ​មារ​)​ ​សោះ​ទៅ​ហើយ​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636865613349088500
ទៅកាន់ទំព័រ៖