ព្រះត្រៃបិដក ភាគ ៥៤
ធ្វើម្តេចឡើយ តថាគតនឹងមានសេចក្តីប្រាថ្នាក្នុងមេថុន ព្រោះឃើញរូបរបស់ទារិកា ដែលពោរពេញដោយមូត្រ និងករីសនេះ តថាគត មិនគួរត្រូវការដើម្បីប៉ះពាល់នូវធីតារបស់អ្នកនោះ សូម្បីតែដោយជើងឡើយ។
(មាគន្ទិយព្រាហ្មណ៍ ទូលតបថា) បើព្រះអង្គមិនត្រូវការនារីរតន៍បែបនេះ ដែលពួកក្សត្រធំជាងនរៈច្រើនគ្នាប្រាថ្នាទេ តើព្រះអង្គនឹងពោលនូវទិដ្ឋិផង សីលផង វ័តផង ជីវិតផង ការកើតឡើងក្នុងភព (របស់ព្រះអង្គ) ផង ថាដូចម្តេច។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាគន្ទិយៈ) តថាគតនោះ មិនប្រកាន់ថា តថាគតវិនិច្ឆ័យក្នុងធម៌ទាំងឡាយ គឺទិដ្ឋិ ៦២ ហើយនឹងសំដែងនូវពាក្យនេះដូច្នេះទេ ព្រោះតថាគតឃើញ (ទោស) ក្នុងទិដ្ឋិទាំងឡាយផង មិនប្រកាន់មាំ (នូវទិដ្ឋិណាមួយ) ផង ពិចារណា (នូវសច្ចៈទាំងឡាយ) ផង ក៏បានឃើញនូវសេចក្តីស្ងប់ក្នុងសន្តាន គឺព្រះនិព្វាន។
(មាគន្ទិយព្រាហ្មណ៍ ទូលសួរថា) បពិត្រព្រះមុនី ទិដ្ឋិទាំងឡាយណា ដែលសត្វបានវិនិច្ឆ័យ កំណត់ទុកហើយ ព្រះអង្គមិនប្រកាន់មាំនូវទិដ្ឋិទាំងនោះ សំដែង
ID: 636865613681217497
ទៅកាន់ទំព័រ៖