ព្រះត្រៃបិដក ភាគ ៥៤
នូវបរមត្ថធម៌ណា មានសេចក្តីស្ងប់ក្នុងសន្តានដូច្នេះ បរមត្ថធម៌នោះ តើអ្នកប្រាជ្ញទាំងឡាយ សំដែងដោយប្រការដូចម្តេច។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលមាគន្ទិយៈ) អ្នកប្រាជ្ញ មិនពោលថា សេចក្តីបរិសុទ្ធិ ព្រោះការយល់ឃើញ ព្រោះការស្តាប់ឮ ព្រោះការដឹងច្បាស់ ព្រោះសីល និងវ័តទេ ទាំងមិនពោលថា សេចក្តីបរិសុទ្ធិ ព្រោះមិនមានការយល់ឃើញ ព្រោះមិនមានការស្តាប់ឮ ព្រោះមិនមានការដឹងច្បាស់ ព្រោះមិនមានសីល ព្រោះមិនមានវ័តទាំងនោះទេ ចំណែកបុគ្គលជាសប្បុរស តែងលះនូវធម៌ មានទិដ្ឋិជាដើមនុ៎ះ ហើយមិនប្រកាន់ មិនអាស្រ័យ (នូវធម៌ណាមួយ) រមែងមិនប្រាថ្នាទៅកើតក្នុងភពទៀតឡើយ។
(មាគន្ទិយព្រាហ្មណ៍ កា្របទូលថា) បើអ្នកប្រាជ្ញមិនពោលថា សេចក្តីបរិសុទ្ធិ ព្រោះការយល់ឃើញ ព្រោះការស្តាប់ឮ ព្រោះការដឹងច្បាស់ ព្រោះសីល និងវ័តទេ ទាំងមិនពោលថា សេចក្តីបរិសុទ្ធិ ព្រោះមិនមានការយល់ឃើញ ព្រោះមិនមានការស្តាប់ឮ ព្រោះមិនមានការដឹងច្បាស់ ព្រោះមិនមានសីល ព្រោះមិនមានវ័តទាំងនោះទេ
ID: 636865613966213798
ទៅកាន់ទំព័រ៖