ព្រះត្រៃបិដក ភាគ ៥៤

​ខ្ញុំ​ព្រះអង្គ​សំគាល់​នូវ​ធម៌​ ​នាំ​សត្វ​ឲ្យ​វង្វេង​ក្រៃពេក​ ​មាន​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​ដឹង​នូវ​សេចក្តី​បរិសុទ្ធិ​ ​ព្រោះ​ការយល់ឃើញ​ដែរ​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មា​គន្ទិយៈ​)​ ​អ្នក​អាស្រ័យ​នូវ​ទិដ្ឋិ​ ​បាន​ជា​ខំ​ជជីកសួរ​ ​(​តថាគត​)​ ​អ្នក​ដល់​នូវ​សេចក្តី​ភាន់ច្រឡំ​ ​ក្នុង​ទិដ្ឋិ​ទាំងឡាយ​ ​ដែល​អ្នក​ប្រកាន់​មាំ​ហើយ​ ​ហើយ​មិនបាន​ឃើញ​នូវ​សេចក្តី​សំគាល់​សូម្បី​បន្តិចបន្តួច​ ​អំពី​ធម្មទេសនា​ ​ដែល​តថាគត​សំដែង​នេះ​ឡើយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទើប​យល់ឃើញ​នូវ​ធម៌​នេះ​ ​ថា​ជា​ធម៌​នាំ​សត្វ​ឲ្យ​វង្វេង​ក្រៃពេក​ ​បុគ្គល​ណា​សំគាល់​ខ្លួន​ថា​ ​ជា​បុគ្គល​ស្មើនឹង​គេ​ ​ជា​បុគ្គល​វិសេស​ជាងគេ​ ​ឬ​ជា​បុគ្គល​ថោកទាប​ជាងគេ​ ​បុគ្គល​នោះ​ ​នឹង​និយាយទទឹង​ទាស់​ ​ដោយ​សេចក្តី​សំគាល់​នោះ​ ​(​បើ​បុគ្គល​ណា​)​ ​មិន​ញាប់ញ័រ​ក្នុង​មានះ​ ​៣​ ​ទេ​ ​សេចក្តី​សំគាល់​ខ្លួន​ថា​ ​អញ​ជា​បុគ្គល​ស្មើនឹង​គេ​ ​អញ​ជា​បុគ្គល​វិសេស​ជាងគេ​ ​(​ឬថា​ ​អញ​ជា​បុគ្គល​ថោកទាប​ជាងគេ​)​ ​មិន​មានដល់​បុគ្គល​នោះ​ឡើយ​។​ ​បុគ្គល​ដែល​មាន​បាប​ ​គឺ​មានះ​ ​និង​ទិដ្ឋិ​ ​លះបង់​ហើយ​នោះ​ ​នឹង​និយាយ​ថា​ ​សេចក្តី​យល់​នោះ​ឯង​ ​ជា​សេចក្តី​យល់​ត្រូវពិត​ ​ដូចម្តេច​កើត​ ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636865614229668866
ទៅកាន់ទំព័រ៖