ព្រះត្រៃបិដក ភាគ ៥៤

 ​(​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​)​ ​មុននឹង​បែកធ្លាយ​រាងកាយ​ទៅ​ ​បុគ្គល​ណា​ ​បា្រស​ចាក​តណ្ហា​ ​មិន​អាស្រ័យ​នូវ​កាល​ខាងដើម​ ​និង​ទីបំផុត​ ​គឺ​កាល​ជា​អតីត​ ​និង​អនាគត​ ​ជា​បុគ្គល​ដែល​អ្នកប្រាជ្ញ​ ​មិន​គប្បី​ពោល​ថា​ ​ជា​អ្នក​ត្រេកអរ​ក្នុង​បច្ចុប្បន្ន​ ​ការ​ធ្វើ​នូវ​តណ្ហា​ ​និង​ទិដ្ឋិ​ឲ្យ​ជា​ប្រធាន​នៃ​បុគ្គល​នោះ​ ​មិន​មាន​ឡើយ​។​ ​បុគ្គល​នោះ​ឯង​ ​មិន​ក្រោធ​ ​មិន​តក់ស្លុត​ ​មិន​ពោល​អួត​ ​មិន​រពឹស​ ​ជា​អ្នកពោល​ដោយ​បញ្ញា​ ​មិន​រាយមាយ​ ​សង្រួម​ដោយ​វាចា​ ​ជា​អ្នកប្រាជ្ញ​។​ ​បុគ្គល​មិន​មាន​តណ្ហា​ក្នុង​អារម្មណ៍​ជា​អនាគត​ ​មិន​សោក​ស្តាយ​នូវ​អារម្មណ៍​អតីត​ ​ជា​អ្នក​ឃើញ​សេចក្តី​ស្ងប់ស្ងាត់​ ​ក្នុង​ផស្សៈ​ទាំងឡាយ​ ​មិន​បង្អោន​ចិត្ត​ទៅ​ក្នុង​មិច្ឆាទិដ្ឋិ​ទាំងឡាយ​ ​ជា​អ្នក​ពួន​សម្ងំ​ ​មិន​បំភាន់​គេ​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ជាប្រក្រតី​ ​មិន​មាន​សេចក្តី​កំណាញ់​ ​មិន​ឃ្នើសឃ្នង​ ​ជា​បុគ្គល​ដែលគេ​មិន​ស្អប់ខ្ពើម​ ​ជា​អ្នក​មិន​ប្រកប​ក្នុង​ការ​ញុះញង់​ ​មិន​នឹកនា​ទៅ​រក​វត្ថុជា​ទី​ត្រេកអរ​ ​មិន​ប្រកប​ក្នុង​ការ​មើលងាយ​គេ​ ​ជា​អ្នកមាន​ការងារ​ល្អិតល្អ​ ​មាន​បដិភាណ​ ​មិន​ជឿ​អ្នកដទៃ​ ​មិន​ត្រេកអរ​ ​មិន​សិក្សា​ ​ព្រោះ​ប្រាថ្នា​លាភ​ ​មិន​ក្រេវក្រោធ​ ​ព្រោះ​មិន​មានលាភ​ ​ជា​អ្នក​មិន​ខឹង​ ​មិន​ជាប់ចិត្ត​ក្នុង​រស​ ​ព្រោះ​តណ្ហា​ ​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636865615174722920
ទៅកាន់ទំព័រ៖