ព្រះត្រៃបិដក ភាគ ៥៤

 ​ភោជន​ដែល​តថាគត​ពោល​ហើយដោយ​គាថា​ ​ជា​វត្ថុ​មិន​គួរ​ដល់​ការ​បរិភោគ​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​មិនមែន​ជា​ទំនៀម​របស់​ពួក​ជន​អ្នក​ឃើញច្បាស់​ ​(​នូវ​អាជីវ​បារិសុទ្ធិ​)​ ​ទេ​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​តែង​បន្ទោបង់​នូវ​ភោជន​ ​ដែល​ពោល​ហើយដោយ​គាថា​ ​ម្នាល​ព្រាហ្មណ៍​ ​កាលបើ​ធម៌​មាននៅ​ ​ការស្វែងរក​នេះ​ ​ជា​ការប្រព្រឹត្តិ​ចិញ្ចឹមជីវិត​។​ ​អ្នក​ចូរ​ផ្គត់ផ្គង់​ ​ចំពោះ​លោកអ្នក​ស្វែង​នូវ​គុណ​ធំ​ ​បរិបូណ៌​ដោយ​គុណ​សព្វគ្រប់​ ​មាន​អាសវៈ​អស់ហើយ​ ​ស្ងប់​រម្ងាប់​ចា​ក​កុក្កុ​ច្ចៈ​ ​ដោយ​វត្ថុ​ដទៃ​ ​និង​បាយទឹក​ផង​ចុះ​ ​ព្រោះថា​ ​ការ​ផ្គត់ផ្គង់​នោះ​ ​ជា​បុញ្ញក្ខេត្ត​របស់​បុគ្គល​អ្នក​ប្រា​ថា្ន​បុណ្យ​។​
 [​៧​]​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើដូច្នេះ​ ​តើ​ខ្ញុំ​ព្រះអង្គ​ឲ្យ​នូវ​បាយាស​នេះ​ដល់​បុគ្គល​ណា​វិញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​មិនឃើញ​បុគ្គល​ដែល​បរិភោគ​បាយាស​ ​ដល់​នូវ​កា​រសុះ​រលាយ​ល្អ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ទេ​ ​វៀរលែងតែ​តថាគត​ ​ឬ​សាវ័ក​នៃ​តថាគត​ចេញ
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636865488216421321
ទៅកាន់ទំព័រ៖