ព្រះត្រៃបិដក ភាគ ៥៤

​អ្នកប្រាជ្ញ​ប្រាសចាក​សេចក្តី​ជាប់​ចំពាក់​ ​(​ក្នុង​រូប​ជាដើម​)​ ​មិន​មាន​សេចក្តី​កំណាញ់​ ​មិន​និយាយលើក​ខ្លួន​ ​ក្នុង​គុណ​ដ៏​ខ្ពង់ខ្ពស់​ ​មិន​និយាយ​ប្រកប​ខ្លួន​ ​ក្នុង​គុណ​ដ៏​ស្មើ​ ​ៗ​ ​មិន​និយាយ​បន្ទាបខ្លួន​ ​ក្នុង​គុណ​ដ៏​ថោកទាប​ ​មិនដល់​នូវ​កប្បៈ​ ​គឺ​មិន​មាន​តណ្ហា​ ​និង​ទិដ្ឋិ​ ​ព្រោះ​ជា​បុគ្គល​មិន​មាន​កប្បៈ​។​ ​បុគ្គល​ណា​ ​មិន​មាន​សេចក្តី​ប្រកាន់​ថា​ ​របស់​ខ្លួន​ក្នុង​លោក​ ​បុគ្គល​នោះ​ ​មិន​សោក​ព្រោះ​របស់​ដែល​មិន​មាន​ ​មិន​លុះ​ក្នុង​អគតិធម៌​ទាំងឡាយ​ ​បុគ្គល​នោះ​ឯង​ ​ហៅថា​ ​អ្នក​ស្ងប់​រម្ងាប់​។​

​ចប់​ ​បុ​រា​ភេទ​សូត្រ​ ​ទី១០​។​


​កលហ​វិវាទ​សូត្រ​ ​ទី១១​


 [​១០៥​]​ ​(​ព្រះពុទ្ធ​និម្មិត​ ​ត្រាស់​សួរ​ព្រះសម្ពុទ្ធ​ថា​ ​បពិត្រ​ព្រះអង្គ​)​ ​ការ​ឈ្លោះ​ ​ការទាស់ទែង​គ្នា​ ​ការ​ខ្សឹកខ្សួល​ ​ការ​សោក​ស្តាយ​ ​និង​សេចក្តី​កំណាញ់​ ​ការ​ប្រកាន់​ ​ការ​មើលងាយ​ ​និង​ការ​ញុះញង់​ ​កើតមក​អំពី​ណា​ ​កិលេស​ធម៌​ទាំងនោះ​ ​បណ្តាល​មក​អំពី​ណា​ ​សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ​ ​ឲ្យ​ទាន​។​ ​(​ព្រះសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ថា​)​ ​ការ​ឈ្លោះ​ ​ការទាស់ទែង​គ្នា​ ​ការ​ខ្សឹកខ្សួល​ ​ការ​សោក​ស្តាយ​ ​និង​សេចក្តី​កំណាញ់​ ​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 636865615748445736
ទៅកាន់ទំព័រ៖