ព្រះត្រៃបិដក ភាគ ៥៤
ការប្រកាន់ ការមើលងាយ និងការញុះញង់ កើតមកអំពីរបស់ជាទីស្រឡាញ់ ឯកិលេសធម៌ មានការឈ្លោះ និងការជជែកគ្នា (ជាដើម) ប្រកបក្នុងសេចក្តីកំណាញ់ កាលបើសេចក្តីទាស់ទែងគ្នាកើតឡើងហើយ ពាក្យញុះញង់ក៏កើតឡើងដែរ។ (ព្រះពុទ្ធនិម្មិត សួរថា) សេចក្តីស្រឡាញ់ក្នុងលោក ឬលោភៈរបស់ពួកសត្វដែលត្រូវលោភៈគ្របសង្កត់ រង្គាត់ទៅក្នុងលោក កើតមកអំពីអ្វី សេចក្តីប៉ុនប៉ង និងការសម្រេច (នៃសេចក្តីប៉ុនប៉ង) និងធម៌ដែលមានក្នុងបរលោករបស់សត្វ កើតមកអំពីអ្វី។ (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) សេចក្តីស្រឡាញ់ក្នុងលោក ឬលោភៈរបស់ពួកសត្វដែលត្រូវលោភៈគ្របសង្កត់ កើតមកអំពីឆន្ទៈ សេចក្តីប៉ុនប៉ង និងការសម្រេច (នៃសេចក្តីប៉ុនប៉ង) និងធម៌ដែលមានក្នុងបរលោករបស់ពួកសត្វ ក៏កើតអំពីឆន្ទៈនេះដែរ។ (ព្រះពុទ្ធនិមិ្មត សួរថា) ឆន្ទៈក្នុងលោក កើតមកអំពីអ្វី
ID: 636865616134187799
ទៅកាន់ទំព័រ៖