ព្រះត្រៃបិដក ភាគ ៥៤

​(​ព្រះពុទ្ធ​និមិ្មត​សួរ​ថា​)​ ​អារម្មណ៍​ជាទី​ត្រេកអរ​ ​និង​មិនជា​ទី​ត្រេកអរ​ ​កើតមក​អំពីអ្វី​ ​កាលបើ​អ្វី​មិន​មាន​ ​ទើប​អារម្មណ៍​ទាំង​នុ៎ះ​ ​មិន​មាន​ដែរ​ ​អត្ថ​ ​គឺ​សេចក្តី​វិនាស​ ​និង​សេចក្តី​ចំរើន​ ​(​នៃ​អារម្មណ៍​ជាទី​ត្រេកអរ​ ​និង​មិនជា​ទី​ត្រេកអរ​)​ ​ណា​ ​អត្ថ​នោះ​ ​តើ​កើតមក​អំពី​ធម៌​ណា​ ​សូម​ព្រះអង្គ​សំដែង​ប្រាប់​ដល់​ខ្ញុំ​ឲ្យ​ទាន​។​ ​(​ព្រះសម្ពុទ្ធ​ ​ត្រាស់​តប​ថា​)​ ​អារម្មណ៍​ជាទី​ត្រេកអរ​ ​និង​មិនជា​ទី​ត្រេកអរ​ ​កើតមក​អំពី​ផស្សៈ​ ​កាលបើ​ផស្សៈ​មិន​មាន​ ​ទើប​អារម្មណ៍​ទាំង​នុ៎ះ​ ​មិន​មាន​ ​អត្ថ​ ​គឺ​សេចក្តី​វិនាស​ ​និង​សេចក្តី​ចំរើន​ ​(​នៃ​អារម្មណ៍​ជាទី​ត្រេកអរ​ ​និង​មិនជា​ទី​ត្រេកអរ​)​ ​ណា​ ​អត្ថ​នោះ​ ​កើតមក​អំពី​ផស្សៈ​នេះ​ ​តថាគត​សំដែង​ប្រាប់​ដល់​អ្នក​ ​(​ដូច្នេះ​)​។​ ​(​ព្រះពុទ្ធ​និម្មិត​ ​សួរ​ថា​)​ ​ចុះ​ផស្សៈ​ក្នុង​លោក​ ​កើតមក​អំពីអ្វី​ ​មួយទៀត​ ​សេចក្តី​ហួងហែង​ ​កើតមក​អំពីអ្វី​ ​កាលបើ​អ្វី​មិន​មាន​ ​សេចក្តី​ប្រកាន់​ថា​ ​របស់​អញ​ ​ៗ​ ​ទើប​មិន​មាន​ ​កាលបើ​អ្វី​មិន​មាន​ ​ផស្សៈ​ទាំងឡាយ​ ​ទើប​មិន​ពាល់ត្រូវ​។​ ​(​ព្រះសម្ពុទ្ធ​ ​ត្រាស់​តប​ថា​)​ ​ផស្សៈ​ ​(​កើតឡើង​)​ ​ព្រោះ​អាស្រ័យ​នាម​ ​និង​រូប​ ​សេចក្តី​ហួងហែង​ ​កើតមក​អំពី​ឥច្ឆា​ ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636865616674788719
ទៅកាន់ទំព័រ៖