ព្រះត្រៃបិដក ភាគ ៥៤

កាលបើ​ឥច្ឆា​ ​មិន​មាន​ ​សេចក្តី​ប្រកាន់​ថា​ ​របស់​អញ​ ​ៗ​ ​ក៏​មិន​មាន​ ​កាលបើ​រូប​មិន​មាន​ ​ផស្សៈ​ទាំងឡាយ​ ​ក៏​មិន​ពាល់ត្រូវ​។​ ​(​ព្រះពុទ្ធ​និមិ្មត​ ​សួរ​ថា​)​ ​កាល​បុគ្គល​ប្រតិបត្តិ​ដូចម្តេច​ ​ទើប​រូប​វិនាស​ទៅ​ ​មួយទៀត​ ​រូប​ជា​សុខ​ ​(​រូប​គួរ​ប្រាថ្នា​)​ ​និង​រូប​ជា​ទុក្ខ​ ​(​រូប​ដែល​មិនជា​ទី​ប្រាថ្នា​)​ ​វិនាស​ទៅវិញ​ ​ដោយ​ប្រការ​ដូចម្តេច​ ​សូម​ព្រះអង្គ​សំដែង​នូវ​រូប​ដែល​ជា​សុខ​ ​និង​ជា​ទុក្ខ​នោះ​ដល់​ខ្ញុំ​ ​រូប​ដែល​ជា​សុខ​ ​និង​ជា​ទុក្ខ​វិនាស​ទៅ​ដោយហេតុ​ណា​ ​ខ្ញុំ​ដឹង​នូវ​ហេតុ​នោះ​ ​ខ្ញុំ​មានចិត្ត​ត្រិះរិះ​ដូច្នេះ​។​ ​(​ព្រះសម្ពុទ្ធ​ ​ត្រាស់​តប​ថា​)​ ​បុគ្គល​មិនមែន​ជា​សញ្ញា​សញ្ញី​(​១​)​ ​បុគ្គល​មិនមែន​ ​ជា​វិ​សញ្ញា​សញ្ញី​(​២​)​ ​បុគ្គល​មិនមែន​ជា​អសញ្ញី​(​៣​)​ ​បុគ្គល​មិនមែន​ជា​វិភូ​ត​សញ្ញី​(​៤​)​
​(​១​)​ ​បុគ្គល​មាន​សញ្ញា​ដោយ​សញ្ញា​ជាប្រក្រតី​ ​គឺ​បុគ្គល​មាន​សញ្ញា​ជា​ធម្មតា​ ​ហៅថា​ ​សញ្ញា​សញ្ញី​បុគ្គល​។​ ​(​២​)​ ​បុគ្គល​មាន​សញ្ញា​ដោយ​ខុស​សញ្ញា​ ​គឺ​បុគ្គល​ឆ្កួត​ ​ឬ​មានចិត្ត​រាយមាយ​ ​ហៅថា​ ​វិ​សញ្ញា​សញ្ញី​បុគ្គល​។​ ​(​៣​)​ ​បុគ្គល​មិនមែន​ជា​មិន​មាន​សញ្ញា​ ​គឺ​បុគ្គល​ដែល​ចូល​និរោធ​សមាបត្តិ​ ​ឬ​អសញ្ញីសត្វ​ ​ហៅថា​ ​អសញ្ញី​បុគ្គល​។​ ​(​៤​)​ ​បុគ្គល​ដែល​មាន​សញ្ញា​ក្នុង​រូប​ដែល​សូន្យ​ ​គឺ​បុគ្គល​ដែល​មាន​អរូបជ្ឈាន​ ​ហៅថា​ ​វិភូ​ត​សញ្ញី​បុគ្គល​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636865617268292666
ទៅកាន់ទំព័រ៖