ព្រះត្រៃបិដក ភាគ ៥៤

​កាល​បុគ្គល​ប្រតិបត្តិ​យ៉ាងនេះ​ ​រូប​ទើប​វិនាស​បាន​ ​ព្រោះ​ធម៌​ជា​ចំណែក​នៃ​សេចក្តី​យឺតយូរ​ទាំងឡាយ​ ​មាន​សញ្ញា​ជាហេតុ​។​ ​(​ព្រះពុទ្ធ​និម្មិត​ ​ពោល​ថា​)​ ​ខ្ញុំ​បាន​សួរ​នូវ​ធម៌​ណា​ ​ព្រះអង្គ​ក៏បាន​សំដែងធម៌​នោះ​ ​ដល់​ខ្ញុំ​រួចហើយ​ ​ខ្ញុំ​សូម​សួរ​ធម៌​ផ្សេងទៀត​ ​សូម​ព្រះអង្គ​សំដែងធម៌​នោះ​ដល់​ខ្ញុំ​ ​ឲ្យ​ទាន​ ​(​បពិត្រ​ព្រះអង្គ​)​ ​ចុះ​សមណព្រាហ្មណ៍​ ​ជា​បណ្ឌិត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​សំដែង​នូវ​សេចក្តី​បរិសុទ្ធិ​ដ៏​ប្រសើរ​ ​របស់​សត្វ​ថា​ ​បំផុត​ត្រឹម​ប៉ុណ្ណោះ​ឬ​ ​ឬក៏​សំដែង​នូវ​សេចក្តី​បរិសុទ្ធិ​ដទៃ​ ​ជាង​អរូប​សមាបត្តិ​នេះ​ទៅទៀត​។​ ​(​ព្រះសម្ពុទ្ធ​ ​ត្រាស់​តប​ថា​)​ ​ពួក​សមណព្រាហ្មណ៍​ជា​បណ្ឌិត​ពួក​ខ្លះ​ ​សំដែង​នូវ​អរូប​សមាបត្តិ​ទាំងឡាយ​នោះ​ ​ថា​ជា​ធម៌​ដ៏​បរិសុទ្ធិ​ប្រសើរ​ ​របស់​សត្វ​តែប៉ុណ្ណោះ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​សមណព្រាហ្មណ៍​ពួក​ខ្លះទៀត​ ​(​ជា​ឧច្ឆេទវាទ​)​ ​ជា​អ្នកពោល​លើកខ្លួន​ថា​ ​ឆ្លៀវឆ្លាស​ក្នុង​អនុបាទិសេស​និព្វាន​ ​តែង​ប្រកាន់​ពោល​នូវ​លទ្ធិ​ ​គឺ​សេចក្តី​ដាច់​សូន្យ​ថា​ ​(​ជា​ធម៌​ដ៏​បរិសុទ្ធ​ប្រសើរ​របស់​សត្វ​)​។​ ​ព្រះពុទ្ធ​ជា​វី​មំសី​បណ្ឌិត​ ​ទ្រង់​ជ្រាប​នូវ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ថា​ ​ជា​អ្នក​អាស្រ័យ​នូវ​សស្ស​ត​ទិដ្ឋិ​ ​និង​ឧច្ឆេទ​ទិដ្ឋិ​ផង​ ​ទ្រង់​ជ្រាប​នូវ​ធម៌​គ្រឿង​អាស្រ័យ​នៅ​ ​(​របស់​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​)​ ​ផង​ ​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636865617454453314
ទៅកាន់ទំព័រ៖