ព្រះត្រៃបិដក ភាគ ៥៤
(ព្រះសម្ពុទ្ធ ត្រាស់ថា) សមណព្រាហ្មណ៍ កាលបើមិនយល់ឃើញនូវធម៌របស់ជនដទៃ ឈ្មោះថា ជាបុគ្គលពាល ជាបុគ្គលថោកទាប មានប្រាជ្ញាទន់ទាប សមណព្រាហ្មណ៍ទាំងអស់ សុទ្ធតែជាបុគ្គលពាល មានប្រាជ្ញាថោកទាប ឈ្មោះថា សមណព្រាហ្មណ៍ទាំងនេះ ជាអ្នកដំអក់នៅក្នុងទិដ្ឋិ។ មួយទៀត បើសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកផូរផង់ក្នុងទិដ្ឋិរបស់ខ្លួន ជាអ្នកមានបា្រជ្ញាដ៏បរិសុទ្ធ ជាអ្នកឈ្លាសវៃ ជាអ្នកមានបា្រជ្ញា បណ្តាសមណព្រាហ្មណ៍ទាំងនោះ រកអ្នកណាមួយ មានបា្រជ្ញាថោកទាប គ្មានទេ ព្រោះថា សមណព្រាហ្មណ៍ទាំងនោះ មានទិដ្ឋិស្មើ ៗ គ្នា។ ជនទាំងឡាយ (អ្នកធ្វើនូវជំលោះ) ផ្ទឹមគ្នាជាគូ ៗ បានពោលសង្កត់សង្កិននូវគ្នានឹងគ្នាដោយពាក្យណាថា អ្នកនេះ ជាបុគ្គលពាល ដូច្នេះ តថាគត មិនបានពោលនូវពាក្យនុ៎ះថា ជាពាក្យពិតឡើយ ព្រោះថា ជនទាំងនោះ បានធ្វើនូវសេចក្តីយល់ឃើញរបស់ខ្លួន ៗ ថាជារបស់ពិត ព្រោះហេតុនោះ បានជាជនទាំងនោះ ដុតកំដៅបុគ្គលដទៃដោយពាក្យថា បុគ្គលពាល។ (ព្រះពុទ្ធនិមិ្មត សួរថា) សមណព្រាហ្មណ៍ពួកខ្លះ បានសរសើរទិដ្ឋិណា ថាជារបស់ពិតទៀងទាត់
ID: 636865617963812447
ទៅកាន់ទំព័រ៖