ព្រះត្រៃបិដក ភាគ ៥៤

​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ចាក់​បាយាស​នោះ​ ​ក្នុង​ទី​ដែល​គ្មាន​វត្ថុ​ស្រស់​ ​ឬ​ទម្លាក់​ទៅ​ក្នុងទឹក​ ​ដែល​គ្មាន​សត្វ​ទៅចុះ​។​ ​គ្រានោះ​ឯង​ ​កសិ​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ក៏​ទម្លាក់​បាយាស​នោះ​ ​ទៅ​ក្នុងទឹក​ដែល​គ្មាន​សត្វ​។​ ​លំដាប់នោះ​ ​បាយាស​នោះ​ ​ដែល​ព្រាហ្មណ៍​ទម្លាក់​ចុះទៅ​ក្នុងទឹក​ហើយ​ ​ក៏​ឮ​សំឡេង​ឆុរ​ ​ៗ​ ​ឮ​សំឡេង​ឆាវ​ ​ៗ​ ​ហុយផ្សែង​ទ្រុប​ ​ហុយផ្សែង​ទ្រលោម​។​ ​ដុំដែក​ដែល​ឆេះ​ក្តៅ​អស់​មួយថ្ងៃ​ ​ដែលគេ​ដាក់ចុះ​ក្នុងទឹក​ ​រមែង​ឮ​សំឡេង​ឆុរ​ ​ៗ​ ​ឮ​សំឡេង​ឆាវ​ ​ៗ​ ​ហុយផ្សែង​ទ្រុប​ ​ហុយផ្សែង​ទ្រលោម​ ​យ៉ាងណាមិញ​ ​បាយាស​ដែល​ព្រាហ្មណ៍​ទម្លាក់​ទៅ​ក្នុងទឹក​ ​ក៏​ឮ​សំឡេង​ឆុរ​ ​ៗ​ ​ឮ​សំឡេង​ឆាវ​ ​ៗ​ ​ហុយផ្សែង​ទ្រុប​ ​ហុយផ្សែង​ទ្រលោម​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​៨​]​ ​គ្រានោះ​ឯង​ ​កសិ​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​មានចិត្ត​តក់ស្លុត​ ​ព្រឺរោម​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​សិរ្ស​:​ ​ទៀប​ព្រះបាទ​ព្រះមានព្រះភាគ​ ​សរសើរ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​។​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636865488432243665
ទៅកាន់ទំព័រ៖