ព្រះត្រៃបិដក ភាគ ៥៤

​ប្រសិនបើ​មាន​បុគ្គល​អ្នក​ថោកទាប​ ​ដោយសារ​វាចា​ពាក្យ​តិះដៀល​របស់​បុគ្គល​ដទៃ​ ​បុគ្គល​ដែល​តិះដៀល​គេ​នោះ​ ​នឹង​ទៅជា​បុគ្គល​មា​នបា្រ​ជ្ញា​ថោកទាប​ ​ស្មើនឹង​បុគ្គល​ថោកទាប​នោះ​ ​មួយទៀត​ ​បើ​បុគ្គល​នោះ​ ​ជា​អ្នក​ដល់​នូវ​វេទ​ ​ជា​អ្ន​ក​បា្រ​ជ្ញ​ ​មាន​ប្រាជ្ញា​ខ្ជាប់ខ្ជួន​ចំពោះខ្លួន​ឯង​ ​ក៏​រក​បុគ្គល​ណាមួយ​ ​ជា​មនុស្ស​ល្ងង់​ ​ក្នុង​ពួក​សមណៈ​ ​មិន​មាន​។​ ​ពួក​បុគ្គល​ណា​ ​សរសើ​ធម៌​ ​គឺ​ទិដ្ឋិ​ដទៃ​ក្រៅពី​នេះ​ ​ពួក​បុគ្គល​នោះ​ ​ជា​អ្នកមានគុណ​មិន​បរិបូណ៌​ ​ឈ្មោះថា​ ​ប្រទូស្ត​ចំពោះ​ផ្លូវ​ដ៏​បរិសុទ្ធ​ ​ពួក​តិរិ្ថយ​តែង​និយាយ​តិះដៀល​គ្នា​ ​ដោយ​ច្រើនយ៉ាង​នេះឯង​ ​ព្រោះថា​ ​តិរ្ថិយ​ទាំងនោះ​ ​ត្រេកអរ​ស៊ប់​ហើយដោយ​តម្រេក​ ​ក្នុង​ទិដ្ឋិ​របស់​ខ្លួន​។​ ​លុះ​ពួក​តិរិ្ថយ​ ​(​ត្រេកអរ​យ៉ាងនេះ​ហើយ​)​ ​ទើប​នាំគ្នា​និយាយ​សរសើរ​សេចក្តី​បរិសុទ្ធិ​ ​ក្នុង​ធម៌​ ​(​របស់​ខ្លួន​)​ ​នេះ​តែ​ម្យ៉ាង​ ​មិន​និយាយ​សរសើរ​សេចក្តី​បរិសុទ្ធិ​ ​ក្នុង​ធម៌​ទាំងឡាយ​ដទៃ​ឡើយ​ ​ពួក​តិរិ្ថយ​ ​តែង​ចូលចិត្ត​ដោយ​ច្រើនយ៉ាង​នេះ​ ​ហើយ​ពោល​ប្រកាន់​មាំ​ ​ក្នុង​ផ្លូវ​នៃ​ទិដ្ឋិ​របស់​ខ្លួន​នោះ​។​ ​
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 636865618461310903
ទៅកាន់ទំព័រ៖