ព្រះត្រៃបិដក ភាគ ៥៤
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ផលនៃវាទៈ គឺសេចក្តីសរសើរនុ៎ះ មានបន្តិចបន្តួចទេ មិនគួរដើម្បីសេចក្តីស្ងប់រម្ងាប់ (រាគៈជាដើម) បានឡើយ តថាគតពោលនូវផលនៃការជជែកគ្នា ព្រោះទិដ្ឋិមានពីរប្រការ គឺនិន្ទា និងសរសើរ ចំណែកជនជាបណ្ឌិត ឃើញទោសក្នុងការជជែកគ្នានុ៎ះ ហើយឃើញច្បាស់នូវព្រះនិពា្វន ជាភូមិមិនទាស់ទែងគ្នា ថាជាទីដ៏ក្សេមក្សាន្ត ទើបមិនទាស់ទែងគ្នា។ ទិដ្ឋិទាំងឡាយឯណាមួយ ដែលកើតច្រើន អ្នកបា្រជ្ញរមែងមិនប្រកាន់នូវទិដ្ឋិទាំងនុ៎ះ បើលោកមិនមានសេចក្តីប្រកាន់ (នូវទិដ្ឋិ) មិនធ្វើសេចក្តីស្រឡាញ់ អារម្មណ៍ដែលឃើញហើយ ឮហើយ ធ្វើម្តេចឡើយនឹងប្រកាន់នូវអារម្មណ៍ដែលគួរប្រកាន់។ សមណពា្រហ្មណ៍ពួកមួយ ប្រកាន់ពោលថា សីលជាគុណដ៏ខ្ពង់ខ្ពស់ ហើយសំដែងនូវសេចក្តីបរិសុទ្ធិ ដោយគុណត្រឹមតែការសង្រួម ជនទាំងឡាយនោះ សមាទាននូវវត្តហើយ ប្រកាន់មាំ (ក្នុងវត្តដែលខ្លួនសមាទាននោះ) ដោយគិតឃើញថា យើងទាំងឡាយ នឹងសិក្សានូវសេចក្តីបរិសុទ្ធិរបស់វត្តនោះ ក្នុងទិដ្ឋិរបស់ខ្លួននេះ តែម្យ៉ាង ព្រោះជនទាំងឡាយនោះ មានភព គឺកម្មនាំចូលទៅជិតហើយ តែងពោលនូវខ្លួនថា ជាអ្នកឈ្លាស។
ID: 636865618950928907
ទៅកាន់ទំព័រ៖