ព្រះត្រៃបិដក ភាគ ៥៤
បើបុគ្គលណា ឃ្លាតចាកសីល និងវ័តហើយ បុគ្គលនោះ រមែងញាប់ញ័រព្រោះខុសចាកកម្ម បុគ្គលនោះឯង តែងចង់បានផង បា្រថ្នាផង នូវសេចក្តីបរិសុទ្ធិ ដូចបុគ្គលកាលព្រាត់បា្រសចាកផ្ទះ ហើយសាបសូន្យចាកពួក។ មួយទៀត អរិយសាវ័ក លះបង់សីល និងវ័ត (ដ៏បរិសុទ្ធិ) ទាំងអស់ផង កម្មមានទោសផង មិនមានទោសនុ៎ះផងចេញហើយ មិនបា្រថ្នានូវសេចក្តីបរិសុទ្ធិ និងសេចក្តីមិនបរិសុទ្ធិផង ឈ្មោះថា ជាអ្នកវៀរស្រឡះ ព្រោះមិនប្រកាន់នូវទិដ្ឋិ។ មានសមណព្រាហ្មណ៍ពួកមួយ តែងអាស្រ័យទិដ្ឋិនោះ ដែលគួរខ្ពើម មួយទៀត តែងអាស្រ័យទិដ្ឋិ (សេចក្តីយល់ឃើញ) ថា បរិសុទ្ធិព្រោះឃើញ បរិសុទ្ធិព្រោះស្តាប់ បរិសុទ្ធិព្រោះពាល់ត្រូវ ជាឧទ្ធំសរវាទ ជាអ្នកមានតណ្ហាក្នុងភពតូចភពធំ មិនទាន់ទៅប្រាស រមែងពោលនូវសេចក្តីបរិសុទ្ធិ។ ជប្បនៈ គឺតណ្ហាទាំងឡាយ ក៏កើតឡើងដល់បុគ្គលអ្នកបា្រថ្នា ឬសេចក្តីរន្ធត់ញាប់ញ័រ ក៏កើតឡើងក្នុងធម៌ទាំងឡាយ ដែលខ្លួនកំណត់ហើយ ការច្យុតិ និងការកើតឡើង របស់បុគ្គលណា មិនមានក្នុងលោកនេះ បុគ្គលនោះ គប្បីញាប់ញ័រដោយហេតុអ្វី គប្បីបា្រថ្នាក្នុងអ្វីទៀត។
ID: 636865619126768965
ទៅកាន់ទំព័រ៖